អ្នកអាយុពី១២ ដល់១៧ឆ្នាំ ទោះមានអត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត គឺមិនទាន់គ្រប់គ្រាន់​ទេសម្រាប់ចាក់វ៉ាក់សាំង

  • 2021-07-28 09:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការចាក់វ៉ាក់សាំងជូនក្មេង និងយុវវ័យអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នឹងធ្វើឡើង​ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២១។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់​គណៈកម្មការចំពោះកិច្ចចាក់វ់ាក់សាំងកូវីដ១៩ ឱ្យដឹងថា ឯកសារត្រូវយកមកជាមួយ​ពេលទៅចាក់វ៉ាក់សាំងរួមមាន៖

-កុមារ​អាយុ​ចាប់ពី១២ ដល់អាយុក្រោម១៥ឆ្នាំ ត្រូវយកមកជាមួយ​នូវ​សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន

-យុវវ័យ​អាយុចាប់ពី១៥ឆ្នាំ ដល់​ក្រោម ១៨ឆ្នាំ ត្រូវយកមកជាមួយ​នូវសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។

ការចាក់វ៉ាក់សាំងនេះ ក៏ត្រូវមានលិខិត​ព្រមព្រៀង​អនុញ្ញាតឱ្យចាក់វ៉ាក់សាំង​ពីសំណាក់

-មាតា-បិតា ឬអាណាព្យាបាល។ ក្នុងករណី​កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតា-បិតា ឬអាណាព្យាបាល តម្រូវឱ្យមាតា-​បិតា ឬអាណាព្យាបាល បំពេញ​នូវលិខិត​ព្រមព្រៀងនេះ​ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកកូនចៅ ដើម្បីផ្តល់ឱ្យគ្រូពេទ្យ​នៅទីតាំង​ចាក់វ៉ាក់សាំង

-អ្នកគ្រប់គ្រង​ចំពោហកុមារ​កំព្រា​ដែលរស់នៅតាមមណ្ឌល

-អាជ្ញាធរមូលដ្ឋានក្នុងករណីក្មេងកំព្រា​ដែល​ពុំមាន​អាណាព្យាបាល ឬមិនមាន​ទីតាំង​ស្នាក់នៅពិតប្រាកដ៕

អត្ថបទថ្មី
;