ព្រឹកនេះ​សម្តេចតេជោ ចាក់ដូសទី៣​ហើយ ចុះចំណែក​ប្រជាជនទូទៅ ពេលណាបានចាក់ដែរ?

  • 2021-09-14 02:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​តេជោ ហ៊ុន សែន បាន​ឱ្យដឹងថា សម្តេច បាន​ចាក់វ៉ាក់សាំងដូសទី៣ហើយនាព្រឹកថ្ងៃទី១៤កញ្ញានេះ។ សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋ​ទូទៅ​ក៏នឹងទទួលបានការចាក់ដូសទី៣នេះដែរ បន្ទាប់ពីចាក់ដូសទី២ រយៈពេល៦ខែ។

សម្តេច​នាយករដ្ឋមន្រ្តីបានសរសេរនៅលើទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះថា៖

«ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់បានហើយយាយនិងតា)។ នៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨មុឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ»៕

អត្ថបទថ្មី
;