កម្ពុជាមានលទ្ធភាពរួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច
- 2021-09-21 02:03:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានលទ្ធភាពរួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច
ចន្លោះមិនឃើញ
តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។ នេះបើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
បើតាមសារលិខិតនេះរៀបរាប់ថា អស់រយៈពេលជាង ២ទសវត្សរ៍កន្លងមក កំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ ហើយសន្ទុះនៃការរីកចម្រើននេះ បានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ជាការគួរឱ្យកត់សម្គាល់ បើទោះបីជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារកូវីដ១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០៕