គណៈកម្មការ​កម្មវិធី X Factor លោក Simon Cowell រងគ្រោះ​ធ្លាក់ពី​លើ​ជណ្តើរ

  • 2017-10-29 02:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Simon Cowell វ័យ៥៨ឆ្នាំ​ ដែលជា​គណៈកម្មការ​១រូប ក្នុង​កម្មវិធី X Factor របស់​ប្រទេស​អង់គ្លេស បាន​ធ្លាក់ពី​លើ​ជណ្តើរ​នៅផ្ទះ​របស់​លោក​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៧​ខែ​តុលា​កន្លងទៅ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ។

ប្រភព​ម្នាក់​ដែល​ជិតស្និទ្ធ​នឹង​លោក Simon Cowell អះអាង​ថា លោក​បាន​ភ្ញាក់​ពីដំណេក​ទាំង​អារម្មណ៍​មិន​ស្រួល ហើយ​បាន​វិល​មុខ ពេលចុះ​ជណ្តើរ ទើប​ធ្វើឲ្យ​លោក​រងគ្រោះ​ដូច្នេះ។ លោកត្រូវ​បាន​គេដឹង​ថា មាន​ជំងឺ​បេះដូង​ផងដែរ។ ប្រភព​បន្តថា លោក​ទទួល​រងការ​ឈឺចាប់​នៅ​ត្រង់​ក ហើយ​គ្រូពេទ្យ បាន​ណែនាំ​ឲ្យលោក​សម្រាក​រហូត​ដល់​សប្តាហ៍​ក្រោយ និង​បាន​ព្រមាន​ថា លោកនឹង​អាច​ធ្លាក់​ពីលើ​ជណ្តើរ​ម្តងទៀត។

លោក Simon Cowell ក្រោយ​ជួប​ហេតុការណ៍​នេះ បាន​អវត្តមាន​ក្នុង​កម្មវិធី X Factor កាលពី​ថ្ងៃទី​២៨​តុលា។ ពិធីករ​កម្មវិធី ​និយាយ​ថា លោក​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញហើយ ដោយ​ស្ថានភាព​លោក​បាន​ល្អប្រសើរ និង​កំពុង​ទស្សនា​កម្មវិធី​នេះ​ផងដែរ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;