ឡាវ​គ្រោង​ដំឡើង​ពន្ធ​គ្រឿង​ស្រវឹង តែ​បន្ថយ​ពន្ធ​សាំង និង​ម៉ូតូវិញ

  • 2019-06-20 04:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឡាវ គ្រោង​ដំឡើង​ពន្ធ​លើ​ផលិត​ផល​គ្រឿងស្រវឹង ហើយ​បន្ថយ​ពន្ធ​លើ​ផលិតផល​ចាំបាច់​ក្នុង​ជីវភាព​ប្រជាជន​ដូចជា សាំង និង​ម៉ូតូ​ជាដើម ប្រសិន​បើ​ច្បាប់​ថ្មី​ចូលជា​ធរមាន​នៅ​ខែ​មករា ឆ្នាំ​២០២០។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ Vientianetimes នៅថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ Video Blocks

លោក Somdy Duangdy ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ឡាវ បាន​ធ្វើបទ​បង្ហាញ​ស្តីពីខ្លឹមសារ​នៃ​ច្បាប់​ពន្ធដារ​ថ្មីនេះ ទៅកាន់​សភា​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៩។ លោក​បាន​សង្កត់​ធ្ងន់​ពីសារៈសំខាន់​នៃការអនុម័តច្បាប់ថ្មីនេះ ដើម្បី​ឆ្លុះ​បញ្ចាំងពី​តថភាព​សង្គម​ជាតិ និង​ស្របតាម​ក្រប​ខណ្ឌ​អន្តរជាតិ។

ក្រោម​សេចក្តី​ព្រាងច្បាប់​ពន្ធដារ​ថ្មីនេះ បង្ហាញ​ថា តម្លៃ​ពន្ធសាំង​នឹងត្រូវ​ថយពី ៩% មក​នៅត្រឹម ៥% ឬពី ៣៩% មក​នៅ​ត្រឹម ៣៥% តាម​ប្រភេទ​សាំង។ ចំណែក​ម៉ូតូ​កម្លាំង ១១០សេសេស នឹង​ត្រូវ​បញ្ចុះពន្ធ​ពី ២០% មកនៅ​ត្រឹម ៥% តែប៉ុណ្ណោះ​ដើម្បី​ជួយ​គាំទ្រ​ដល់​អ្នក​មាន​ចំណូល​ទាប។ ចំណែក​ពន្ធ​លើ​ដំណើរ​អ៊ីនធើណែត ក៏ត្រូវ​កាត់​បន្ថយ​ផងដែរ ពី ១០% មកនៅ​ត្រឹម ៣%។

ចំពោះ​ការ​ដំឡើង​ពន្ធវិញ ក្រៅពី​ផលិតផល​គ្រឿង​ស្រវឹង រដ្ឋាភិបាល​ឡាវ​ក៏គ្រោង​ដំឡើង​ពន្ធ​លើ​ប្រតិបត្តិការ​អាជីវកម្ម​វាយ​កូនហ្គោល កាស៊ីណូ និង​ហ្គេម​កាស៊ីណូ​ផង​ដែរ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;