ការ​ធ្វើ​ស្រែ​កើត​មាន​ក្នុង​ប្រទេស​ចិន​ ជាង​៧​០០០​ឆ្នាំ​មក​ហើយ និងបានចិញ្ចឹមជីវិតមនុស្សរាប់លាននាក់

  • 2023-02-10 07:38:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រូវ​គឺជា គ្រាប់​ពូជ​នៃ​ប្រភេទ​ស្មៅ ឈ្មោះ​វិទ្យាសាស្ត្រ​ហៅ​ថា Oryza sativa (ស្រូវ នៅទ្វីបអាស៊ី) ឬ Oryza glaberrima (ស្រូវ នៅទ្វីបអាហ្វ្រិក) ។

ជា​ប្រភេទ​ធញ្ញជាតិ​ស្រូវ គឺជា​អាហារ​ប្រចាំ​ថ្ងៃ​សំខាន់​បំផុត​ដែល​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ចិញ្ចឹម​ជីវិត​មនុស្ស​​មួយ​ផ្នែក​ធំ​របស់​ពិភពលោក ជាពិសេស នៅ​តំបន់​អាស៊ី​។ វា​ជា​ទំនិញ​កសិកម្ម ​ដែល​ផលិត​ខ្ពស់​បំផុត​ទី​បី​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី អំពៅ និង​ពោត ផ្អែក​លើ​ទិន្នន័យ អង្គការ​គ្រប់គ្រង​ទិន្នន័យ​កសិកម្ម​ហៅ​កាត់​ថា​ FAOSTAT។

បើ​យោង​​តាម​ប្រវត្តិ​សាស្ត្រ​ចិន​សម័យ​បុរាណ​ ផលិតកម្ម​ស្រូវ​ (ការ​ធ្វើ​ស្រែ​) កើត​មាន​​ក្នុង​ប្រទេស​ដ៏​ចំណាស់​នៅ​អាស៊ី​មួយ​នេះ​ជាង​៧០០០​ឆ្នាំ​មក​ហើយ​ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ជា​សក្ខីភាព​គេ​ឃើញ​វាល​ស្រែ​ធំ​ៗ មាន​វត្តមាន​ពាសពេញ​ផ្ទៃ​ប្រទេស ពិសេស​គឺ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​៕

ប្រភព៖ CCTV ប្រែសម្រួល៖ សៀនហួរ

;