ខេត្ត​ណាខ្លះ​នៅ​កម្ពុជា ដែល​មាន​ក្រុង ២?

  • 2019-01-29 02:45:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បានចំណោម​រាជធានី-ខេត្ត ទាំង ២៥ ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ខេត្ត ៣ ដែល​មាន​ក្រុង​ ២ ខណៈ​ខេត្ត​ផ្សេង​ទៀត មាន​ក្រុង​តែមួយ​ប៉ុណ្ណោះ។

ខេត្តទាំង ៣ នោះ មានដូចខាងក្រោម៖

១. ខេត្ត​ស្វាយរៀង

ខេត្ត​ស្វាយរៀង ចែកចេញ​ជា​ក្រុង ២ និង​ស្រុក ៦។

ក្រុង ២ របស់​ខេត្ត​ស្វាយរៀង គឺ ក្រុង​ស្វាយរៀង និង​ក្រុងបាវិត ។ ចំណែក​ស្រុក​ទាំង ៦ រួមមាន​ ស្រុក​រមាសហែក ស្រុក​ស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុក​រំដួល ស្រុក​ស្វាយទៀប និង​ស្រុក​ចន្ទ្រា។

២. ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ចែកចេញជាក្រុង ២ និងស្រុក ៧។

ក្រុង ២ របស់​ខេត្ត​បន្ទាយមានជ័យ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ចំណែក​ស្រុក​ទាំង ៧ រួម​មាន ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។

៣. ខេត្តព្រះសីហនុ

ខេត្ត​ព្រះសីហនុ ចែកចេញជា​ក្រុង ២ និងស្រុក ៣។

ក្រុង ២ របស់​ខេត្ត​ព្រះសីហនុ គឺ ក្រុង​ព្រះសីហនុ និង​ក្រុង​កោះរ៉ុង (ក្រុង​កោះរ៉ុង ជា​ក្រុង​ដែល​ទើប​បង្កើត​ថ្មី នា​ដើម​ឆ្នាំ​២០១៩ នេះ)។ ចំណែក​ស្រុកទាំង ៣ រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ។

សូម​បញ្ជាក់ថា ខេត្ត​កំពង់ចាម ក៏ធ្លាប់​មាន​ក្រុង ២ ដែរ គឺក្រុង​កំពង់ចាម និងក្រុងសួង ប៉ុន្តែ​ក្រោយមក ក្រុង​សួង ត្រូវ​បាន​កាត់​ចូល​ខេត្ត​ត្បូង​ឃ្មុំ ពោល​គឺ​ក្រោយ​ពេល​​​បង្កើត​ខេត្ត​ត្បូងឃ្មុំ។ ខេត្ត​កំពង់ចាម មាន​ក្រុង​តែមួយ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន គឺ​ក្រុង​កំពង់ចាម៕

ចុចអានអត្ថបទទាក់ទង៖ ខណ្ឌ​ដែល​ទើបបង្កើត​ថ្មី២ នៅ​រាជធានី​ភ្នំពេញ មាន​សង្កាត់​ណាខ្លះ?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;