CDC យល់ព្រមលើគម្រោងដំឡើងម៉ាស៊ីនវេចខ្ចប់ សម្ភារៈអេឡិកត្រូនិច និងគ្រឿងបង្គុំសាងសង់ផ្ទះ
- 2019-07-30 02:45:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CDC យល់ព្រមលើគម្រោងដំឡើងម៉ាស៊ីនវេចខ្ចប់ សម្ភារៈអេឡិកត្រូនិច និងគ្រឿងបង្គុំសាងសង់ផ្ទះ
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១) “ZHEJIANG HAINIX SOFA CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ១,២លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៥កន្លែង។
២) “T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រ ដំឡើងម៉ាស៊ីនវេចខ្ចប់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦កន្លែង។
៣) “JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអេឡិកត្រូនិច មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៤លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧កន្លែង។
៤) “PU ER TE CABINET (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ៤,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៨ កន្លែង។
៥) “CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD.”: គម្រោងបង្កើតរោងចក្រ ផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៥ កន្លែង។
៦) “ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។
៧) “TB FLOORING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣ កន្លែង៕