ក្រដាស​ប្រាក់ និង​លុយកាក់​ចម្លែកៗ​ក្នុងពិភពលោក

  • 2019-10-04 03:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខាងក្រោមនេះ គឺជារូបិយបណ្ណ (លុយក្រដាស និងលុយកាក់) ដែលចម្លែកៗ​ចំនួន៦ ក្នុង​ពិភពលោក៖

១. រូបិយបណ្ណជាគម្របដបស្រាបៀរ នៅប្រទេសកាមេរ៉ូន

២. ក្រដាសប្រាក់ស៊ីមបាវ៉េ ១០០ទ្រីលានដុល្លារ ៖ ជាក្រដាសប្រាក់​ដែលមាន​លេខ០ច្រើនជាងគេបង្អស់ក្នុងពិភពលោក

៣. ក្រដាសប្រាក់​កាណាដា៖ ជាក្រដាសប្រាក់​មានពណ៌ច្រើន និង​ផលិត​ចេញពី​ប្លាស្ទីក

៤. The QUID៖ ជារូបិយបណ្ណអវកាស រចនាឡើងដោយ​អ្នកវិទ្យាសាស្រ្ត​មកពី​មជ្ឈមណ្ឌល​អវកាស​ជាតិ និង​សាកលវិទ្យាល័យ Leicester ប្រទេស​អង់គ្លេស។ QUID មកពីពាក្យថា «Quasi Universal Intergalactic Denomination»។

៥. ក្រដាសប្រាក់ Zairean Zaire៖ Zaire គឺ​ឈ្មោះ​ប្រទេស​មួយ​នៅ​អាហ្វ្រិកកណ្តាល ពីឆ្នាំ១៩៧១ ដល់ ១៩៩៧ ដោយបច្ចុប្បន្ន​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ។ នៅពេល​មេដឹកនាំផ្តាច់ការប្រទេស​ Zaire ឈ្មោះ Mobutu Sese Seko ត្រូវបាន​ផ្តួលរំលំក្នុងឆ្នាំ១៩៩៧ ក្រដាសប្រាក់​នេះ ត្រូវបាន​គេកាត់ដក​មុខរបស់​លោក​ចេញ។

៦. លុយកាក់​របស់​ប្រទេសូម៉ាលី​ដែលមានរូបសណ្ឋានជាឧបករណ៍​ភ្លេង៖ ត្រូវបាន​បោះពុម្ពផ្សាយ​កាលពីឆ្នាំ២០០៤ ដើម្បីអបអរសាទរ​ខួប ៥០ឆ្នាំ​នៃ​ rock-n-roll៕

ប្រភព៖ Confused

អត្ថបទ៖ សំភី

អត្ថបទថ្មី
;