ស៊ុយអែត គាំទ្រដល់ការពង្រឹងសមត្ថភាពការស្រាវជ្រាវនៅកម្ពុជា

  • 2019-12-05 03:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្មវិធីជួបជុំនៅនិវេសដ្ឋានកាលពីយប់ថ្ងៃទី៤ ធ្នូ ២០១៩ រវាងស្ថានទូតស៊ុយអែត និងនិសិត្សសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាជំនួបរៀបរាប់អំពីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា និងអ្វីដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញចង់បាន។

ក្នុងជំនួបនោះលោកឯកអគ្គរាជទូតមានប្រសាសន៍ថា៖ “ការពង្រឹងចំណេះដឹង និងជំនាញ នឹងមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍនៅគ្រប់ប្រទេសទាំងអស់។ វាមិនមានភាពខុសប្លែកគ្នាឡើយសម្រាប់ប្រទេសស៊ុយអែត និងកម្ពុជា។ ការអប់រំ ការស្រាវជ្រាវ ការបណ្តុះបណ្តាលជំនាញ និងការជួយផ្នែកនិវានុវត្តនៅក្នុងសង្គមមួយបើកចំហរ និងប្រកបដោយការច្នៃប្រឌិត អាចបំពេញនូវសក្តានុពលរបស់បុគ្គលម្នាក់ៗ ព្រមទាំងកសាងអនាគតមួយប្រកបដោយនិរន្តរភាព។

លោកបន្តថា ប្រទេសស៊ុយអែត មានប្រពៃណីដ៏រឹងមាំមួយក្នុងការធ្វើឲ្យការសិក្សាថ្នាក់ឧត្តមសិក្សា មានសម្រាប់មនុស្សជាច្រើននាក់។ ចំណេះដឹង ជំនាញវិភាគ និងការគិតបែបស៊ីជម្រៅ មានសារៈសំខាន់សម្រាប់ជីវិតការងារ និងការសិក្សា។ “បណ្តាញអតីតនិស្សិតកម្ពុជាធ្លាប់ទៅសិក្សានៅប្រទេសស៊ុយអែត ផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាដែលធ្លាប់ទៅសិក្សានៅប្រទេសស៊ុយអែតបានជួបជុំគ្នា និងភ្ជាប់ទំនាក់ទំនងសារឡើងវិញជាមួយប្រទេសស៊ុយអែត។

កម្មវិធីស្រាវជ្រាវដែលជាការងារអាទិភាពមួយរបស់ប្រទេសមានប្រាក់ចំណូលទាប ជួយដោះស្រាវបញ្ហាក្នុងស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតលើផ្នែកស្រាវជ្រាវ មានប្រពៃណីយូរអង្វែង និងឈរលើគោលការណ៍ធំៗចំនួន០៣ គឺការកសាងសមត្ថភាព ការគាំទ្រដល់ស្ថានប័នស្រាវជ្រាវ និងការគាំទ្រដល់និវានុវន្ត។ ចាប់តាំងពីចុងឆ្នាំ១៩៧០មក ប្រទេសស៊ុយអែត បាននិងកំពុងគាំទ្រដល់កម្មវិធីអប់រំជាច្រើន ដើម្បីកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅតាមបណ្តាប្រទេសមានចំណូលទាប។

ប្រទេសស៊ុយអែត ស្ថិតនៅក្នុងចំណោមម្ចាស់ជំនួយធំៗ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីខែមករា ឆ្នាំ២០១៨កន្លងទៅ ប្រទេសស៊ុយអែតបាន​ក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតមួយដែលគាំទ្រការកសាងសមត្ថភាពផ្នែកស្រាវជ្រាវនៅកម្ពុជា៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;