កម្ពុជា​ឈរ​នៅ​លំដាប់​លេខ ២ នៅ​អាស៊ីជា​ប្រទេស​មាន​ផ្ទៃ​ដី​តំបន់​ការពារធម្មជាតិ

  • 2019-12-19 01:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ រាជ​រដ្ឋា​ភិបាល​បាន​បង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ​របស់ក្រសួងបរិស្ថាន រហូត​ដល់​ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែល​ធ្វើ​ឱ្យ​កម្ពុជា​ឈរ​លំដាប់​ទី២ នៅ​អាស៊ី បន្ទាប់​ពី​ប្រទេស​ប៊ូតាន។ ការ​ថ្លែង​បញ្ជាក់នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ធ្វើ​បាឋកថា​ជូន​និស្សិត​នាយទាហានសកម្មចំនួនជាង ៥០០នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រីបានបន្តថា រហូតមកទល់នឹងឆ្នាំ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែល​ស្ថិត​នៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។ រាជរដ្ឋាភិបាលកម្ពុជា មាន​ទិស​ដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ដើម្បី​កាត់​ផ្តាច់​ពី​ការ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែល​ជា​ទម្លាប់​មាន​ពីយូរ​លង់​ណាស់​មក ហើយ​របស់​ប្រជាបលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើ​ឱ្យ​វិស័យ​អេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និង​ការ​ចិញ្ចឹម​សត្វ​ផ្គត់​ផ្គង់​ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និង​សម្រាប់​បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់​ពលរដ្ឋផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​គូសបញ្ជាក់​សា​ជាថ្មីពី​ការតាំង​ចិត្ត​របស់ក្រសួងបរិស្ថាន​ចូល​រួម​អនុវត្ត​យុទ្ធ​សាស្ត្រ​ជាតិ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការលុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឱ្យអស់​ពីកម្ពុជា​នៅ​ត្រឹម​ឆ្នាំ ២០២៥ និង​លុប​បំបាត់​ឱ្យអស់​នូវ​ជំងឺឆ្លង​ផ្សេង​ទៀត​ឱ្យ​អស់​ពីតំបន់​ការពារធម្មជាតិ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាលចែកមុងជ្រលក់ ថ្នាំការពារជំងឺគ្រុនចាញ់ ផ្តល់ថ្នាំ​ការពារ​ផ្សេងៗ​ទៀត ព្រម​ទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការ ពារខ្លួនពីជំងឺ ក៏ដូច​ជាការសម្អាត​អនាម័យ​បរិស្ថាន​ជា​ដើមដើម្បី​ផាសុកភាពសម្រាប់ការរស់នៅ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;