អូរ៉ាល់​សិច បង្ក​ជា​ជំងឺ​ម្យ៉ាង មិន​អាច​ព្យាបាល​បាន​ឡើយ

  • 2017-07-08 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​មេរោគ​ម្យ៉ាង​ឈ្មោះ Gonorrhoea ដែល​កំពុង​រីករាល​ដាល​ជុំវិញ​សកល​លោក។

អ្នក​ជំនាញ​បាន​ឲ្យដឹង​ថា ជំងឺ​ដែល​មិន​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ Gonorrhoea បង្ក​ឡើង​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​ពេល​រួមភេទ និង​ការ​ធ្វើ​អូរ៉ាល់​សិច (ប្រើ​មាត់)។ មេរោគ​នេះ បាន​រស់នៅ​ក្នុង​បំពង់​ក ហើយ​បាន​វិវឌ្ឍ​ភាព​ស៊ាំ​របស់​វា ដើម្បី​ប្រឆាំង​អង់ទីប៊ីយ៉ូទីក​ដែល​គេ​ធ្លាប់​ប្រើប្រាស់​សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ​ក្នុង​បំពង់​ក។ WHO បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ បាន​ឆ្លង​មេរោគ​នេះ។

លោក Teodora Wi អ្នក​ជំនាញ​ខាង​បន្ត​ពូជ នៃ​ភ្នាក់ងារ​សុខភាព​អង្គការ​សហ​ប្រជាជាតិ​​នៅ​ទីក្រុង​ហ្សឺណែវ បាន​ឲ្យដឹង​ថា៖ «Gonorrhoea ជា​មេរោគ​ឆ្លាតវៃ... រាល់​ពេល​ដែល​អ្នក​ប្រើប្រាស់​អង់ទីប៊ីយ៉ូទីក​ដើម្បី​ព្យាបាល ពួកវា​នឹង​វិវឌ្ឍ​ភាព​ស៊ាំ»៕

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៦ អ្នក​ជំនាញ​មកពី WHO ធ្លាប់​បាន​ព្រមាន​ថា មេរោគ Gonorrhoea អាច​នឹង​ស៊ាំ​នឹង​អង់ទីប៊ីយ៉ូទីក ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ហើយ​វា​បាន​កើត​ឡើង​ពិតមែន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;