ក្រុមជើងខ្លាំង​មកពី​ឧត្តរមានជ័យ លើក​ពាន Tiger Street Football 2020 នៅ​សៀមរាប

  • 2020-01-21 03:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ ពាន​រង្វាន់ Tiger Street Football 2020 ​មណ្ឌល​សៀមរាប​ ដែល​មាន​រហូត​ដល់​ ១១៩​ក្រុម​នោះ បាន​រក​ឃើញ​ជើង​ឯក​ហើយ គឺ​ក្រុម Samrong FC មក​ពី​ឧត្តរ​មាន​ជ័យ។

ក្រុម Samrong FC
ក្រុម Somrong FC បាន​យកឈ្នះ​ក្រុម​ជើងខ្លាំង​ម្ចាស់ផ្ទះ Kiridongrek ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ៣ ក្រុម The Brother FC បាន​យកឈ្នះ​ក្រុម Fratelo FC (B) ដោយ​លទ្ធផល ១-០។

ក្រោយការប្រកួត ​លោក ហួត លាងហឹម ​ប្រធាន​ក្រុម Samrong FC បាន​និយាយ​​ថា៖ “​យើង​មិន​អាច​ប្រាប់​បច្ចេកទេស​លេង​ច្រើន​ទេ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​គឺ​យើង​លេង​ជាមួយ​គ្នា​ ១០​ឆ្នាំ​មក​ហើយ។ ​បើ​ទោះ​ជា​ក្រុម​យើង​មកពី​ឆ្ងាយ​ហើយ​នឿយហត់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ដោយសារ​តែ​ក្នុង​ចិត្ត​ជា​អ្នក​កីឡា​ចង់​ឈ្នះ ទើប​ធ្វើ​ឱ្យ​ការ​លេង​របស់​ក្រុម​មិន​ហត់​ឡើយ​ទោះ​លេង​ជាប់​ៗ​គ្នា​ក៏​ដោយ”។

ហួត លាងហឹម ​ប្រធាន​ក្រុម Samrong FC

​សម្រាប់​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​គឺ ​ក្រុម​លេខ​១ Samrong FC ​បាន​ ១៥០០​ដុល្លារ ​ក្រុម​លេខ​២ Kiridongrek ​បាន ១០០០​ដុល្លារ ​ក្រុម​លេខ​៣ ​The Brother FC ​បាន​ ៥០០​ដុល្លារ ​និង​ក្រុម​លេខ​៤ Fratelo FC (B) ​ទទួល​បាន​ ២០០​ដុល្លារ។ ​ក្រុម​ទាំង​៤​នេះ ​រួម​ជាមួយ​ក្រុម​ ៨​ផ្សេង​ទៀត​ នៅ​មណ្ឌល​សៀមរាប ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​ ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០។

​ក្រោយ​ពី​ចប់​មណ្ឌល​សៀមរាប​នេះ​ហើយ Tiger Street Football 2020 ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​ប៉ោយ​ប៉ែត​បន្ដ​ទៀត ​ដោយ​ឈប់​ទទួល​ពាក្យ​ក្រុម​ចូល​ប្រកួត​នៅ​ថ្ងៃ​ ២២ ខែ​មករា ​ឆ្នាំ​២០២០ ​ហើយ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​២៥-២៦ ​ខែ​មករា ​ឆ្នាំ​២០២០៕​

អត្ថបទថ្មី
;