ថែមម៉ោង ៣ដង ទម្រាំ​រកឃើញជើងឯក​ Tiger Street Football មណ្ឌលបាត់ដំបង

  • 2020-02-03 02:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទី​បំផុត​ជើងឯក​មណ្ឌល​បាត់ដំបង​ បាន​រក​ឃើញ​ហើយ​ គឺ​ក្រុម​ The Forest FC​ ក្រោយយកឈ្នះក្រុម FC CROWN(A)​។ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំង២ បាន​លេង​ដោយ​ទំនុក​ចិត្ត​ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ មិន​ងាយ​ស្រួល​ស៊ុតគ្នា​នោះ​ឡើយ​ ពោល​ចប់​ម៉ោង​ធម្មតា​លទ្ធផល​ ១-១​ បន្ថែម​ម៉ោង​ប្រកួត​រហូត​ដល់​ទៅ​៣ដង​ ទើប​រក​ឃើញ​អ្នក​ឈ្នះ។​

ក្រុម The Forest FC អបអរ​ក្រោយឈ្នះជើងឯក Tiger Street Football មណ្ឌល​បាត់ដំបង
- **​ប្រាក់​រង្វាន់​ជយលាភី​មណ្ឌល​បាត់ដំបង​គឺ៖​**

ក្រុម​ The Forest FC ជាប់លេខ១​ បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ FC CROWN(A)​ ជាប់លេខ២​ បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ Norea Team​ ជាប់លេខ៣​ បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម យុវជន​ដាំ​ស្ពៃ ​ជាប់លេខ៤​ បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

  • ចំណែក​ក្រុម​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រាជធានីភ្នំពេញ

ក្រុម​ ស៊ាន​ ពិសិដ្ឋ (A)​

ក្រុម​ PCO FC

ក្រុម​ STG Battambang United

ក្រុម​ រ៉ាក់ការូ A

ក្រុម​ Kong Vong Clinic FC

ក្រុម​ យុវជន​បាត់ដំបង​ A

  • មណ្ឌល​បន្ទាប់​ពី​បាត់ដំបង​គឺ៖

មណ្ឌល​កំពង់​ចាម​

កំពង់ចាម​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ក្រចេះ​ ព្រៃវែង​ ស្វាយរៀង​ ដាក់​ពាក្យ​នៅ​មណ្ឌល ​ខេត្ត​កំពង់ចាម​

ឈប់​ទទួល​ពាក្យ​ ថ្ងៃ​ទី​៥ កុម្ភៈ​ ២០២០​

ប្រកួត​ថ្ងៃ​ទី​៨,៩​ កុម្ភៈ​ ២០២០​

មណ្ឌល ​កំពត

ព្រះសីហនុ កំពត កែប កោះកុង ដាក់​ពាក្យ​នៅ​មណ្ឌល​ ខេត្ត​ព្រះសីហនុ​

ឈប់​ទទួល​ពាក្យ​ ថ្ងៃ​ទី​១២ កុម្ភៈ ២០២០

ប្រកួត​ថ្ងៃ​ទី​១៥, ១៦ កុម្ភៈ ​២០២០​

មណ្ឌល តាកែវ

តាកែវ​ ព្រៃវែង ​ស្វាយរៀង​ ដាក់​ពាក្យ​នៅ​មណ្ឌល​ ខេត្ត​តាកែវ

ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​១៩ កុម្ភៈ​ ២០២០

ប្រកួត​ថ្ងៃ​ទី​២២,២៣ កុម្ភៈ​ ២០២០​

មណ្ឌល ភ្នំពេញ

កណ្ដាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានី​ភ្នំពេញ​

ឈប់​ទទួល​ពាក្យ ថ្ងៃ​ទី​២៣ កុម្ភៈ ២០២០

ប្រកួត​ថ្ងៃ​ទី​២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ ប្រាក់​រង្វាន់​សរុប​៥ម៉ឺនដុល្លារ​ ធ្វើ​នៅ​កោះ​ពេជ្រ ​នៅ​ថ្ងៃ​ទី​ ២៩​ កុម្ភៈ ​ដល់​ថ្ងៃ​ទី១​ មីនា ​ឆ្នាំ២០២០

ក្រុម​ The Forest FC ជាប់លេខ១​
ក្រុម​ FC CROWN(A)​ ជាប់លេខ២​
ក្រុម​ Norea Team​ ជាប់លេខ៣​ បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​
ក្រុម យុវជន​ដាំ​ស្ពៃ ​ជាប់លេខ៤​

អត្ថបទ៖ នួន ស៊ីណា

អត្ថបទថ្មី
;