នាយក​មន្ទីរពិសោធន៍វូហាន ច្រានចោល​រឿងប្រភពវីរុសកូរ៉ូណា តែសារភាពរឿងនេះ

  • 2020-04-20 02:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Yuan Zhiming នាយកមន្ទីរពិសោធន៍​វូហាន បាន​ច្រានចោល​ថា វីរុសកូរ៉ូណា មិនមាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​របស់លោកឡើយ។ «គ្មាន​ផ្លូវសោះឡើយដែលវីរុសនេះ ចេញមកពី​កន្លែងយើង»។ លោក​ថ្លែង​ដូច្នេះ ទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋចិន កាលពីថ្ងៃទី១៨ ខែ​មេសា ឆ្នាំ​២០២០ ក្រោយមានលើកឡើង​ថា មន្ទីរពិសោធន៍​វូហាន​គឺ​ជាកន្លែងបង្កើត​វីរុសកូរ៉ូណា។

ទោះជាយ៉ាងណាក៏ដោយ លោក​បាន​សារភាពថា មន្ទីរពិសោធន៍​របស់​លោកកំពុងតែសិក្សា​ផ្នែកផ្សេងៗ​ដែលពាក់ព័ន្ធនឹង​វីរុស​កូរ៉ូណា ប៉ុន្តែ​បុគ្គលិក​ក្នុង​មន្ទីរពិសោធន៍នេះ ពុំមាន​អ្នកឆ្លងមេរោគ​ឡើយ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃពុធ​សប្តាហ៍មុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ក្នុងសន្និសីទ​ថា អាមេរិក​កំពុង​ស៊ើបអង្កេត​រក​ប្រភព​វីរុសកូរ៉ូណា ថាតើវាពិតជា​ចេញពីមន្ទីរពិសោធន៍​វូហាន ឬយ៉ាងណា។

សារព័ត៌មាន​អាមេរិកចំនួន២ គឺ Fox News និង Washington Post បាន​ដកស្រង់​សម្តី​មន្រ្តី​អាមេរិក​​មិន​បញ្ចេញឈ្មោះ ដែល​បាន​អះអាងថា វីរុស​កូរ៉ូណា អាច​នឹង​ចេញពី​​មន្ទីរពិសោធន៍នេះ ដោយ​សារមានការធ្វេសប្រហែស​ក្នុងពេល​សិក្សា​វីរុស​ចេញពី​សត្វប្រជៀវ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ nypost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;