យន្តហោះផ្ទាល់ខ្លួន Ronaldo ព្យាយាមចុះចត៣ ដងតែមិនបានសម្រេច
- 2020-05-04 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះផ្ទាល់ខ្លួន Ronaldo ព្យាយាមចុះចត៣ ដងតែមិនបានសម្រេច
ចន្លោះមិនឃើញ
យន្តហោះផ្ទាល់ខ្លួនតម្លៃជាង ៣០ លានដុល្លាររបស់កីឡាករឆ្នើម Cristiano Ronaldo ត្រូវបានសារព័ត៌មានអង់គ្លេស Dailymail និង The Sun បង្ហើបឲ្យដឹងថាឥឡូវនេះកំពុងនៅជាប់លើកោះមួយនៅលើមហាសមុទ្រអាត្លង់ទីក ក្រោយហោះចេញពីក្រុង Madeira ប្រទេសព័រទុយហ្គាល់។
ប្រភពដដែលបានឲ្យដឹងថា នឹងមានយន្តហោះផ្សេងមួយទៀតមកយកហោះហោះសំដៅទៅក្រុងតូរីន ប្រទេសអ៊ីតាលី។ ម្យ៉ាងទៀតចំពោះមូលហេតុដែលយន្តហោះនោះ ម្តេចបានទៅចុះចតនៅអេស្ប៉ាញទៅវិញ មិនហោះហើរត្រង់ទៅតូរីនតែម្ដងទៅ ប្រភពមិនបញ្ជាក់ឡើយ។
បើតាមគោលការណ៍ទាំង Ronaldo និងកីឡាករផ្សេងៗត្រូវនៅដាច់ពីគេឯង ១៤ ថ្ងៃសិន មុននឹងអាចមកប្រមូលផ្តុំហ្វឹកហាត់បាន។ សម្រាប់លីគ Serie A អនុញ្ញាតិឲ្យកីឡាករហ្វឹកហាត់រៀងខ្លួនៗចាប់ផ្តើមពីថ្ងៃទី ៤ ខែឧសភានិងចូលហ្វឹកហាត់ជាក្រុមជុុំគ្នា ចាប់ពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ តទៅ។
សម្រាប់កាលបរិច្ឆេទនៃការប្រកួតជាថ្មីនៅ Serie A គឺចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២០ តែនៅតែមិនទាន់បើកឲ្យមានអ្នកចូលមើលនោះទេ ត្រូវលេងដោយបិទទ្វារ៕
មុននេះមួយថ្ងៃ ម្ចាស់ពាន FIFA Ballod'r ៥ សម័យរូបនេះ ក៏បានជូនអំណោយម្តាយជារថយន្ត Mercedez ថ្មីសន្លាងក្នុងទិវា Mother's day នៅឯស្រុកកំណើត មុននឹងខ្លួនគេហោះមកទីក្រុងតូរីនវិញ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app