អ្នកមិនបង់ថ្លៃសំរាម អាច​នឹង​ត្រូវ​បញ្ចេញ​​ឈ្មោះ​ តាម​បណ្ដាញ​សង្គម

  • 2020-05-25 11:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី២៥ ខែឧសភា​នេះ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​ជំរុញ​ការ​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់រឹង នៅរាជធានី​ភ្នំពេញ ក្នុង​ដំណាក់កាល​អន្តរកាល។ នៅ​ក្នុង​សេចក្ដី​ជូនដំណឹង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ភាគច្រើន បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និងសំណល់រឹង​រួចហើយ ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត មិនទាន់បានបំពេញ​កតព្វកិច្ច​នេះ​នៅឡើយ។

រដ្ឋបាលរាជធានី​ភ្នំពេញ បាន​បន្ថែមថា អ្នកដែល​ពុំទាន់បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់រឹង សូមរួសរាន់​ទៅ​បង់​ឲ្យទាន់ពេលវេលា បើ​ពុំ​ដូច្នេះទេ រដ្ឋបាល​រាជធានី នឹង​អនុវត្ត​វិធានការមួយចំនួន ដូចខាងក្រោម៖

១. បញ្ចេញបញ្ជីឈ្មោះ​អ្នកមិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់រឹង ជាសាធារណៈ តាមបណ្ដាញ​សង្គម ឬ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា

២. កត់ត្រា​ជា​បំណុល ហើយអនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬសេវាកម្ម​ជា​បណ្ដោះអាសន្ន

៣. អនុវត្តវិធានការ​ផ្សេងៗទៀត តាមការ​ចាំបាច់។

សូមអាន​លម្អិត​ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;