ឡានមួយទឹក​នៅខ្មែរ ភាគច្រើន​មកពី​អាមេរិក! ចុះដឹងអត់ថា រដ្ឋណា​ដែលមានគ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាងគេ?

  • 2020-10-12 09:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងមួយឆ្នាំ​ជាមធ្យម មានរថយន្ត​៦លានគ្រឿង នៅសហរដ្ឋអាមេរិក បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍ ដោយរាប់ចាប់ពីការរងរបួសតូចតាច រហូតដល់បាត់បង់ជីវិត។ មូលហេតុ​ធំ​នៃគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់​ថ្នាំញៀន និងគ្រឿងស្រវឹង និងល្បឿនជាដើម។

** ទាញយក App Kley Kley នៅលើ Android និង iOS ដើម្បី​ទទួលបាន​ព័ត៌មាន​លឿនរហ័ស **

ខាងក្រោមនេះ គឺជារដ្ឋដែលមាន​គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖

១. តិចសាស់ (Texas)៖ ជារដ្ឋដែលមានគ្រោះថ្នាក់​ចរាចរណ៍ ធ្វើឱ្យបាត់បង់ជីវិតច្រើនជាងគេ ក្នុងឆ្នាំ​២០១៨។ កត្តាល្បឿន​ គឺជាមូលហេតុធំជាងគេ​នៃគ្រោះថ្នាក់។

២. រដ្ឋផ្លរីដា (Florida)៖ កត្តាចម្បងគឺល្បឿន បន្ទាប់មកមានដូចជា ការមិនគោរពសញ្ញាចរាចរណ៍, ប្រើទូរសព្ទពេល​កំពុងបើកបរ និងកត្តាអាយុ (ក្មេងពេកក្នុងការបើកបរ)។

៣. រដ្ឋការ៉ូលីណាខាងជើង (North Carolina)៖ ភាគច្រើនដោយសារការបើកបរធ្វេសប្រហែស បន្ទាប់មក​គឺកត្តា​គ្រឿងស្រវឹង។

៤. រដ្ឋតេននេសស៊ី (Tennessee)៖ កត្តាធំ​បំផុតគឺ​បើកបរពេល​ស្រវឹង បន្ទាប់មក​គឺបើកបរដោយធ្វេសប្រហែស។

៥. រដ្ឋការ៉ូលីណាខាងត្បូង (South Carolina)៖ ល្បឿន គឺជាកត្តាដែលបង្កគ្រោះថ្នាក់ច្រើនជាងគេ បន្ទាប់មក​គឺ​បើកបរពេលស្រវឹង។

៦. រដ្ឋអារីសូណា (Arizona)៖ មូលហេតុធំជាងគេ គឺល្បឿន បន្ទាប់មកគឺបើកបរដោយការធ្វេសប្រហែស។

៧. រដ្ឋអាឡាបាម៉ា (Alabama)៖ ឥរិយាបថដ៏អាក្រក់របស់អ្នកបើកបរ ដែល​ធ្វើឱ្យវាក្លាយ​ជាកត្តាគ្រោះថ្នាក់ធំជាងគេ បន្ទាប់មកគឺកត្តាល្បឿន។

៨. រដ្ឋលូស៊ីអាណា (Louisiana)៖ មូលហេតុចម្បងៗ គឺល្បឿន និង​ការបើកបរ​ដោយធ្វេសប្រហែស។

៩. រដ្ឋញ៊ូម៉ិចស៊ីកូ (New Mexico)៖ ការបើកបរពេលស្រវឹង ជាមូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍​បំផុតក្នុងរដ្ឋនេះ៕

ប្រភព៖ Worldatlas

អត្ថបទថ្មី
;