ចេញហើយលទ្ធផលតេស្តកូវីដរបស់​សម្តេច ទៀ បាញ់!

  • 2020-12-03 02:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បានឱ្យដឹង​នៅព្រឹកនេះ​ថា​ការធ្វើតេស្តរកកូវីដ១៩ របស់​សម្តេច​ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ​អវិជ្ជមានកូវីដ១៩។

សម្តេច​ពិជ័យសេនា បាន​បង្ហោះ​នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់។ ខ្ញុំ ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់​។ សូម​បងប្អូនប្រជាពលរដ្ឋទាំងអស់​ ចូលរួម​ទប់ស្កាត់​ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល»៕

អត្ថបទថ្មី
;