ពិធីការិនី ប៉ែន ស្រីពេជ្រ ថាប្រសិទ្ធភាពវ៉ាក់សាំងដែលខ្លួនបានចាក់ គឺពិតជាការពារកូវីដ១៩បានមែន
- 2021-04-13 03:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីការិនី ប៉ែន ស្រីពេជ្រ ថាប្រសិទ្ធភាពវ៉ាក់សាំងដែលខ្លួនបានចាក់ គឺពិតជាការពារកូវីដ១៩បានមែន
ចន្លោះមិនឃើញ
ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហាញជំនឿជឿជាក់លើប្រសិទ្ធភាពរបស់វ៉ាក់សាំង ដែលខ្លូននាងបានចាក់ ពោលគឺនាងមិនបានឆ្លងកូវីដ១៩ ពីស្វាមីឡើយ។ ស្វាមីរបស់នាង ក៏បានចាក់វ៉ាក់សាំងរួចផងដែរ។
ប៉ែន ស្រីពេជ្រ បានសរសេរនៅលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ យ៉ាងដូច្នេះថា៖
«១ខែ ២ថ្ងៃហើយទើបបានជួបប្តីសម្លាញ់វិញ បងបានជាសះស្បើយ១០០%ហើយ។ អូនរងចាំថ្ងៃនេះយូហើយ អូនលែងមានអារម្មណ៍ថានៅម្នាក់អែងទៀតហើយសម្រាប់ខ្ញុំពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះខ្ញុំខ្លួនអែងជួបផ្ទាល់ ស្វាមីរបស់នាងខ្ញុំឆ្លងកូវីត19 ហើយមិនមានអការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ តែដោយឡែកសម្រាប់រូបខ្ញុំមិនឆ្លង នោះមានន័យថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាព សម្រាប់នាងខ្ញុំ ហើយវាក៍ជាខែលកាពារសុខភាពស្វាមីរបស់រូបនាងខ្ញុំផងដែរ ហើយបងប្អូនសូមកុំភ្លេចទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តីក៍ត្រូវ តែអនុវត្តវិធានការ (បីកុំបីការពារ )»។
ប៉ែន ស្រីពេជ្រ និងស្វាមី ក៏បានធ្វើការឡាយវីដេអូ រៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួនអំពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះផងដែរ។ សូមទស្សនាខាងក្រោម៖