តិច​អត់​ដឹង​​ថាតារា​សិច​ជប៉ុន​ថត​ម្ដងៗ រកបាន​លុយ​ប៉ុន្មាន?

  • 2020-06-17 01:13:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Emiri Okazaki គឺ​ជា​អតីត​តារា​អាសអាភាស​មួយ​រូប នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​​ចាប់​អាជីព​បែប​នេះ​កាល​ពី​នាង​មាន​អាយុ​ត្រឹម ២១​ឆ្នាំ។ Okazaki បាន​បង្ហើប​ថា ក្នុង​១​ខែ​​ជា​ទូទៅ​នាង​ថត​បាន​ចំនួន ២៨​រឿង ហើយ​ក្នុង​១រឿងៗ​អាច​បាន​កម្រៃ​​ច្រើន​បំផុត​​រហូត​ដល់​ ៦០០០​ដុល្លារ​ឯណោះ។ នេះ​បើ​​យោង​តាម​អ្វី​ដែល Okazaki ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​គណនី​យូធូប​ល្បី​មួយ​ឈ្មោះ​ថា Asian Boss កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។

Okazaki បាន​រៀបរាប់​ថា កិច្ច​សន្យា​ការងារ​ជា​តួ​សិច មាន​ចំនួន ២​ប្រភេទ។ ទី​១​គឺ​ជា​កិច្ច​សន្យា​ប្រចាំ​ឆ្នាំ ដោយ​ត្រូវ​ថត​១​ខែ​ម្ដង ឯ​តម្លៃ​វិញ​ស្ថិត​នៅ​ចន្លោះ​ពី ១​ម៉ឺន​ដុល្លារ ដល់ ១០​ម៉ឺន​ដុល្លារ ក្នុង​១​រឿងៗ។ ដោយ​ឡែក​កិច្ច​សន្យា​ប្រភេទ​ទី​២ គឺ​រក​ចំណូល​តាម​ចំនួន​រឿង​ដែល​ថត​ប្រចាំ​ខែ ពោល​គឺ​ថត​ច្រើន​បាន​លុយ​ច្រើន ថត​តិច​បាន​លុយ​តិច។ ចំណែក​តម្លៃ​​ក្នុង​១​រឿង​ៗ​វិញ មាន​ពី ២០០០​ដុល្លារ ដល់ ៦០០០​ដុល្លារ។ Okazaki បាន​បន្ត​ទៀត​ថា ការ​ថត​ខ្លះ​គឺ​ត្រឹម​បង្ហាញ​សុដន់​ប៉ុណ្ណោះ ដូច្នេះ​បាន​តិច​ត្រឹម ១៥០​ដុល្លារ ឬ​២០០​ដុល្លារ​​នោះ​ទេ។

Okazaki បាន​បន្ថែម​ថា ការ​ថត​រឿង​ក្ដៅ​សាច់​ជា​ធម្មតា​​ចាយ​ពេល​២​ថ្ងៃ ហើយ​ក្នុង​១​ថ្ងៃ​​ត្រូវការ​​ពេល ១២​ម៉ោង។ ជួនកាល​ទៀត តួ​សម្ដែង​ត្រូវ​ថត​រយៈពេល​២១​ម៉ោង​ជាប់​គ្នា​ក៏​មាន​ដែរ។ ចំណែក​នៅ​ថ្ងៃ​ថត​គឺ​មាន​ភ្នាក់ងារ​មក​ដឹក​នាង​ទៅ ហើយ​​ត្រូវ​ជួប​ប្រជុំ​ម្ដង​ទៀត​ជាមួយ​នឹង​អ្នក​ដឹក​នាំ ដើម្បី​បញ្ជាក់​បន្ថែម​ពី​អ្វី​ដែល​​តួ​អាច​ធ្វើ និង​មិន​អាច​ធ្វើ​បាន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

;