វណ្ណ ដា បង្ហាញភាពក្ដុកក្ដួល និងសោកសង្រេងចំពោះការ​បាត់​បង់សមាជិក​ក្រុម​រាំ​ដ៏​មាន​ទេពកោសល្យ​ម្នាក់​

  • 2021-05-07 02:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​វ័យ​ក្មេង​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​តាម​រយៈ​បទ"The Time to rise" គឺ​លោក វណ្ណ ដា និង​ក្រុម​ការងារ​របស់​ផលិតកម្ម​បារមី បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​សោកសង្រេង​បំផុត​ចំពោះ​សមាជិក​ក្រុម​រាំ​ដ៏​មាន​ទេពកោសល្យ​ម្នាក់ គឺ​កញ្ញា Natalia ដែល​បាន​ទទួល​មរណភាព​កាល​ពី​សប្ដាហ៍​មុន។

វណ្ណ ដា បាន​បញ្ចេញ​សារ​រំលែក​ទុក្ខ​នេះ​តាម​បណ្ដាញ​សង្គម​Facebook ល្ងាច​មិញ​ដោយ​មាន​ភ្ជាប់​នូវ​វីដេអូ​ដ៏​អស្ចារ្យ​របស់Natalia ថា Natalia គឺជាមនុស្សពិសេសម្នាក់ដែលតែងតែផ្ដល់ភាពរីករាយទៅកាន់មនុស្សជុំវិញខ្លួន ហើយពួកយើង Baramey ពិតជាសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់មួយនេះ និងសូមចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់គាត់។ ពួកយើងសូមផ្ញើជូនកម្រងអនុស្សាវរីយ៍ចុងក្រោយដែលជាសេចក្ដីនឹករលឹកពីក្រុមគ្រួសារបារមី។

វណ្ណ ដា៖"សួស្ដីអ្នកទាំងអស់គ្នា ពួកយើងពិតជាសោកស្ដាយ និងសោកសៅដែលបានទទួលដំណឹងមួយនេះ Natalia Montoni ដែលជាមិត្តរួមក្រុមការងាររបស់យើង ហើយក៏ជាអ្នករាំដ៏មានទេពកោសល្យនៅក្នុង វីដេអូចម្រៀង Time របស់ Sophia Kao ដែលមានការចូលរួមដោយ VannDa"។

បើ​តាម​តារា​ចម្រៀង​វណ្ណ ដា Natalia ត្រូវបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍​មួយ​នៅឯខេត្ត កំពត កាលពីសប្ដាហ៍មុននេះ ដែលNataliaគឺ​ជាជនរងគ្រោះក្នុងករណី​នេះ ហើយ​ជនបង្កហេតុ​បាន​រត់គេចខ្លួន។លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ចូលរួមរំលែកទុក្ខ ឬ​ចូល​បច្ច័យ​បុណ្យសព​នេះ​តាម​សទ្ធាផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទថ្មី
;