Messi Jay របស់​ថៃ ឈ្នះ​ពាន​កីឡាករ​ល្អ​ទាំង ១១​នាក់ ប្រចាំ​លីក​ជប៉ុន

  • 2018-12-19 04:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin ត្រូវ​បាន​បោះឆ្នោត​ក្លាយជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​ទាំង ១១​នាក់ ប្រចាំ​លីក​បាល់ទាត់​ជប៉ុន។

រូបភាព៖ Bangkok Post
ខ្សែ​ប្រយុទ្ធ​វ័យ ២៥​ឆ្នាំ របស់​ក្លឹប Hokkaido Consadole Sapporo នេះ បាន​ក្លាយជា​កីឡាករ​អាស៊ាន​ដំបូង​គេ ដែល​ឈ្នះ​ពាន​កីឡាករ​ល្អបំផុត​ទាំង ១១​រូប​ប្រចាំ​លីក​បាល់ទាត់​ជប៉ុន។

ថ្លែងទៅ​ពិធី​ទទួល​ពាន​រង្វាន់ Messi Jay របស់​ថៃ​ថា "វាជា​រដូវកាលដ៏​អស្ចារ្យ។ អរគុណ"។

សូម​បញ្ជាក់​ថា Messi Jay របស់​ថៃបាន​ស៊ុត​បញ្ជូលទី​បាន ៨​គ្រាប់ កាលពី​រដូវ​កាល​មុន និង​ជួយ​ឲ្យ​ក្រុម Hokkaido Consadole Sapporo ឈ​នៅ​ចំណាត់ថ្នាក់​ទី៤ ក្រោយ​បញ្ចប់​រដូវកាល៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;