ប្រយ័ត្ន​បញ្ហា​ធំ បើ​អ្នក​ហ៊ាន​រួមភេទ កំឡុង​ពេល​នេះ!

  • 2020-11-12 06:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​ដៃ​គូ​មួយ​ចំនួន ចំណង់​នៃ​ការ​រួមភេទ​អាច​កើត​ឡើង​គ្រប់​ពេល​វេលា សូម្បី​តែ​អំឡុង​ពេល​មក​រដូវ​ជា​ដើម។ បើ​តាម​អ្នក​ជំនាញ ការ​រួមភេទ​ពេល​មក​រដូវ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន ប្រសិន​បើ​អ្នក​មិន​ចេះ​រក​វិធី​ការពារ​ឲ្យ​ត្រឹម​ត្រូវ​នោះ​ទេ។ តើ​បញ្ហា​ទាំង​នោះ​មាន​​អ្វី​ខ្លះ?

បញ្ហា​ចម្បង​គឺ​ការ​ចម្លង​មេរោគ​​ឬ​បាក់តេរី​​ចូល​ទៅ​ក្នុង​ស្បូន​តាម​រយៈ​ការ​ធ្លាក់​ឈាម​រដូវ ដែល​បង្ក​ឲ្យ​ភាគី​ស្ត្រី​កើត​មាន​ជំងឺ​នានា​​បាន។ មួយ​វិញ​ទៀត​គឺ​បញ្ហា​​ពពួក​ជំងឺ​ឆ្លង​ដូចជា អេដស៍ និង​​រលាក​ថ្លើម ជា​ដើម។ ពពួក​វីរុស​នៃ​ជំងឺ​ទាំង​នេះ​បាន​ទុំ​ជាប់​ជាមួយ​ឈាម​រដូវ ហើយ​ងាយ​ឆ្លង​ជា​ទី​បំផុត​នៅ​អំឡុង​ពេល​រួមភេទ។ វិធី​កាត់​បន្ថយ​អត្រា​ឆ្លង​គឺ​ការ​ប្រើប្រាស់​នូវ​ស្រោម​អនាម័យ។

ក្រៅ​ពី​បញ្ហា​ជំងឺ​និង​មេរោគ ក៏​មាន​​កត្តា​អនាម័យ​​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ដោយ​នោះ​គឺ​ភាព​​​ប្រឡូកប្រឡាក់​ជាប់​ឈាម​រដូវ​នៅ​លើ​ខ្លួន និង​កន្លែង​ដេក ដែល​​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធុញថប់ និង​មិន​សប្បាយ​ចិត្ត​ អំឡុង​ឬ​ក្រោយ​ពេល​រួម​ភេទ​រួច៕

ប្រភព៖ healthline | greatist ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;