តួ Iron Man ជាប់​ជា​តារា​​ស៊ី​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2019-05-23 07:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Robert Downey Jr. ត្រូវ​បាន​គេ​បញ្ជាក់​ថា​ទទួល​បាន​ថ្លៃ​ខ្លួន​ប្រមាណ​ ២៧៥ លាន​ដុល្លារ ពី​​ការ​សម្ដែង​ជា​តួ​ Iron Man/Tony Stark ក្នុង​ខ្សែ​ភាពយន្ត​ "Avengers” ចំនួន ៤ វគ្គ។ នេះ​ជា​តួ​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​​​សម្រាប់​ការ​រក​បាន​ពី​ស៊េរី​រឿង​មួយ។

នៅ​ពេល​បង្ហាញ​មុខ​ជា​ Tony Stark/Iron Man ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨ តារា​សម្ដែង​ Robert Downey Jr. មាន​ថ្លៃ​ខ្លួន​ខ្ទង់ ៥០ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី​ក្រោយ​ពី​ខ្សែ​ភាពយន្ត​នេះ​ជោគជ័យ​​ថ្លៃ​ខ្លួន​របស់​​តារា​ប្រុស​ចំណាស់​រូប​នេះ​បាន​ឡើង​ដល់​ ៥០ លាន​ដុល្លារ​នៅ​ក្នុង​វគ្គ​ទី​បី "Iron Man 3”។

ដើម្បី​បន្ត​​​ជា​តួ​អង្គ​ Iron Man ក្នុង​ខ្សែ​ភាពយន្ត​ "The Avengers” នៅ​ឆ្នាំ ២០១២ Robert ក៏​ទទួល​បាន​ថ្លៃ​ខ្លួន ៥០ លាន​ដុល្លារ​ផង​ដេរ ហើយ​នៅ​ក្នុង​វគ្គ​ "Avengers: Age of Ultron” លោក​ក៏​ទទួល​បាន​តម្លៃ​ខ្លួន​​​ប៉ុណ្ណេះ​ដដែល។

តម្លៃ​ខ្លួន​របស់​ Robert បាន​បន្ត​កើន​ឡើង​​ដោយ​នៅ​ក្នុង​វគ្គ​ "Avengers: Infinity War” អាច​ទទួល​បាន​ថ្លៃ​ខ្លួន ៧៥ លាន​ដុល្លារ។ ចំណែក​វគ្គ​ "Avengers: Endgame” ដែល​រក​ចំណូល​បាន​ច្រើន​លើស​លប់​នៅ​ទូទាំង​ពិភពលោក​នោះ តម្លៃ​ខ្លួន​របស់​តួ​អង្គ​នេះ​ច្បាស់​ជា​​កើន​ឡើង​បន្ថែម​ទៀត។ ចំពោះ​តម្លៃ​ខ្លួន ១០០ លាន​ដុល្លារ​នៅ​វគ្គ​ Endgame ស៊េរី​រឿង​ Avengers ទាំង​បួន​វគ្គ អាច​ឲ្យ​ Robert រក​ចំណូល​បាន​ប្រមាណ​ ២៧៥ លាន​ដុល្លារ។

តួ​ដែល​​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​​តំណែង​លេខ​ ២ ​សម្រាប់​​ការ​ថត​ស៊េរី​រឿង គឺ​បាន​ទៅ​លើ​តារា​ប្រុស​​​ Keanu Reeves ដែល​អាច​រក​ចំណូល​បាន​ប្រមាណ ២៥០ លាន​ដុល្លារ​ ពី​ការ​ដើរ​តួ​ជា​ Neo ក្នុង​​ស៊េរី​រឿង​ "The Matrix” ចេញ​ផ្សាយ​ចន្លោះ​ឆ្នាំ ១៩៩៩ ដល់ ឆ្នាំ ២០០៣ ដោយ​មាន​ចំនួន ៣ វគ្គ៕​

ប្រភព៖ Zing ប្រែសម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី
;