តួកែងឆេះ ជង្គង់ហោះ Tony Jaa បង្ហោះវីដេអូបកស្រាយការពិត
- 2019-05-27 10:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួកែងឆេះ ជង្គង់ហោះ Tony Jaa បង្ហោះវីដេអូបកស្រាយការពិត
ចន្លោះមិនឃើញ
ព័ត៌មានពីការស្លាប់របស់តារាសម្ដែងក្បាច់គុន Tony Jaa បានរីកសាយព្រោងព្រាតលើបណ្ដាញសង្គម ជាពិសេសគឺនៅប្រទេសថៃ។
សារព័ត៌មានទាំងនោះ បានសរសេរថា Tony បានស្លាប់ អំឡុងពេលសម្ដែងឈុតវាយតប់ កាលពីថ្ងៃសៅរ៍កន្លងទៅ។ អ្នកគាំទ្រតារារូបនេះជាច្រើន បានសរសេរសាររំលែកទុក្ខ និងបានចែករំលែកព័ត៌មាននោះជាច្រើន។
ក្រោយផ្ទុះព័ត៌មានក្លែងក្លាយនេះ តួសម្ដែងថៃ ដែលមានឈ្មោះថា Tachakorn Yeerum រូបនេះ បានបង្ហោះរូបភាព និងវីដេអូនៅលើបណ្ដាញសង្គមរបស់ខ្លួន។
Tony និយាយក្នុងន័យបែបកំប្លែង អមរូបភាពរបស់ខ្លួនថា៖ "យោងតាមអត្ថបទព័ត៌មានមួយចំនួន នៅថៃ បានចុះផ្សាយនៅថ្ងៃនេះថា ខ្ញុំបានស្លាប់ហើយ។ យ៉ាងណាក្ដី ខ្ញុំមិនបានដឹងថាខ្ញុំស្លាប់នោះទេ ដូច្នេះខ្ញុំនៅទីនេះធម្មតាដូចរាល់ថ្ងៃដែរ"។
បន្ថែមលើនេះ តួអង្គក្នុងរឿងកែងឆេះជង្គង់ហោះ បានសរសេរយ៉ាងខ្លី លើវីដេអូរបស់ខ្លួនថា៖ "ខ្ញុំកំពុងឈរនៅទីនេះ"។
ទស្សនាវីដេអូរបស់ Tony Jaa ខាងក្រោមនេះ៖