សម្តេច ហ៊ុន សែន បញ្ចេញ​វីដេអូ​ចម្រៀង​១បទ ក្នុង​ថ្ងៃ​ខួប៤២ឆ្នាំ​នៃការ​យកជីវិត​ធ្វើដើមទុន ដើម្បី​រំដោះ​ជាតិ

  • 2019-06-20 02:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹកនេះ សម្តេច ហ៊ុន សែន បាន​បញ្ចេញ​វីដេអូចម្រៀង​មួយបទ​នៅលើ​ទំព័រ​ហ្វេសប៊ុកដែលមាន​ចំណងជើងថា «សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត»។

សូមទស្សនាវីដេអូបទចម្រៀងខាងក្រោមនេះ

ការ​បង្ហោះ​បទ​ចម្រៀង​នេះ គឺ​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​ការ​ឈឺចាប់​របស់​សម្តេច ក្នុងថ្ងៃ​ខួប ៤២ឆ្នាំ​ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩ ) ដែល​សម្តេច​បាន​សម្រេច​ចិត្ត​យក​ជីវិត​ធ្វើដើមទុន​ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

សម្តេច ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រហ្វេសប៊ុក​យ៉ាងដូច្នេះ​ថា៖ «ទោះបី​ពេលនេះ ខ្លួនខ្ញុំ​និង​ប្រជាជន​កម្ពុជា កំពុង​ទទួល​បាន​នូវ​សេចក្តីសុខ តែខ្ញុំ​មិនដែល​ភ្លេច​នូវទឹកភ្នែក​រាប់ម៉ឺន​រាប់សែន​តំណក់ នៅពេល​ដែលខ្ញុំ​ឈាន​ជើងចេញ​ពី​មាតុភូមិ​ចោល​ប្រជាជនកម្ពុជា​ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏កំសត់ ដែល​កំពុង​មាន​ផ្ទៃពោះ។ ខ្ញុំអត់​មានជម្រើស​អោយ​ល្អជាង​នេះទេ ព្រោះ​យើង​មិនអាច​សុំការ​អាណិត​ពីពួក ប៉ុល ពត បាន​ឡើយ។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និងទឹកភ្នែក​នោះ​ហើយ ដែលនាំ​មកនូវ​សេចក្តីសុខ និងការ​រីកចម្រើន​រហូតដល់​សព្វថ្ងៃ​នេះ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;