សម្តេច ហ៊ុន សែន ​សម្រេច​ដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្រ្តី

  • 2019-06-24 07:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​ដក​លោក ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្រ្តី និង​ជាអនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ​ដោយ​មូលហេតុ​ខ្វះការ​ទទួល​ខុសត្រូវ និង​ភូតភរ។ នេះបើ​តាមការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន នៅថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

ការ​សម្រេចចិត្ត​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សម្តេច ហ៊ុន សែន បាន​យល់ព្រម​ឱ្យលោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ លាលែង​ចេញពី​តំណង​តាមការ​ស្នើសុំ​របស់​លោក ហើយ​គ្រោងដាក់លោក គួច ចំរើន ពី​អភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្ត​ព្រះសីហនុ​ជំនួស​វិញ ក្រោយ​មាន​ហេតុការណ៍​បាក់រលំ​អគារ​នៅក្នុង​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ កាលពី​ថ្ងៃសៅរ៍​កន្លង​ទៅ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;