លោក គួច ចំរើន ដឹកនាំ​កម្លាំង​ចុះ​បង្រ្កាប​គ្រឿងញៀន​នៅក្លឹប​អូបាម៉ា ឃាត់ខ្លួន​ជាង១០០នាក់

  • 2019-07-25 01:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន​ អភិបាល​ខេត្តព្រះសីហនុ​ ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយមាន​ការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំង​ចុះបង្ក្រាបគ្រឿងញៀន​មួយកន្លែង​នៅក្លឹប​អូបាម៉ា​ KTV​ ដែលលួចលាក់​ជួញដូរ និងប្រេីប្រាស់​គ្រឿងញៀន ក្នុង​សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០១៩​។

នេះជាការ​បង្ក្រាប​គ្រឿងញៀនទ្រង់ទ្រាយធំ​នៅក្រុងព្រះសីហនុ ដោយ​ក្នុង​ប្រតិបត្តិការបង្ក្រាប បានធ្វើការ​ឃាត់ខ្លួនមនុស្ស​ចំនួនជាង ១០០នាក់ ដើម្បីយក​មកធ្វើការ​សាកសួរ និង​ធ្វើតេស្ត​រកសារធាតុញៀន៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទថ្មី
;