បាញ់មីស៊ីលម្សិលមិញ គឺ​លោក គីម ជុងអ៊ុន ព្រមាន​ដល់​កូរ៉េខាងត្បូង និង​អាមេរិក​ដែល​ធ្វើ​សមយុទ្ធ​រួមគ្នា

  • 2019-08-07 03:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ថ្លែងនៅថ្ងៃទី៧ ខែសីហានេះ​ថា ប្រទេស​ខ្លួន​ដែល​បាន​បាញ់មីស៊ីល​២គ្រាប់​កាលពី​ម្សិលមិញ គឺ​ចង់ព្រមានដល់​ការធ្វើសមយុទ្ធ​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក។

រូបថត៖ AP
សារព័ត៌មាន​កូរ៉េខាងជើង KCNA បាន​ឱ្យដឹង​ថា មីស៊ីលទាំង​២គ្រាប់នោះ ដែល​ជា​អាវុធ​ប្រភេទ​ថ្មី ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​វាល​យន្តហោះ​ក្នុងតំបន់​ភាគខាងលិចនៃប្រទេស ហើយ​ឆ្លងកាត់​ក្រុង​ព្យុងយ៉ាង ឆ្ពោះទៅតំបន់​ប្រជុំកោះ​នៅក្នុងសមុទ្រខាងកើត ដោយ​បាញ់​ត្រូវចំ​គោលដៅ៕

ចុចអាន​បន្ថែម៖ កូរ៉េខាងជើង បាញ់​មីស៊ីល​ព្រឹកនេះ​ទៀតហើយ ស្រប​ពេល​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;