តំបន់មួយចំនួននឹងត្រូវផ្តាច់ភ្លើងចាប់ពីព្រឹកនេះ
- 2019-08-08 01:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់មួយចំនួននឹងត្រូវផ្តាច់ភ្លើងចាប់ពីព្រឹកនេះ
ចន្លោះមិនឃើញ
អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ភ្លើងនៅតាមតំបន់មួយចំនួនចាប់ពីព្រឹកថ្ងៃទី៨ ដល់ ១១ ខែសីហា ឆ្នាំ២០១៩ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
១. ថ្ងៃទី៨សីហា៖ សង្កាត់ផ្សារថ្មីទី២ អូរបែកក្អម ភ្នំពេញថ្មី ទឹកថ្លា គោករកា និងចាក់អង្រែក្រោម ចាប់ពីម៉ោង៩ព្រឹកដល់ ៤ល្ងាច។
២. ថ្ងៃទី៩សីហា៖ សង្កាត់បឹងកេងកងទី១ ទឹកថ្លា អូរបែកក្អម ស្ទឹងមានជ័យទី៣ ចោមចៅទី១ គោករកា កាកាបទី១ កាកាបទី២ សំរោងក្រោម ចោមចៅទី៣ ត្រពាំងក្រសាំង ស្នោរ កំបូល និងកន្ទោក ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង ៥ល្ងាច។
៣. ថ្ងៃទី១០ ខែសីហា៖ សង្កាត់ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ចោមចៅទី៣ និងសំរោងក្រោម ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច។
៤. ថ្ងៃទី១១ ខែសីហា៖ សង្កាត់បឹងកេងកងទី១ វត្តភ្នំ បឹងកក់ទី១ ជ្រោយចង្វារ ដង្កោ ព្រៃស កាកាបទី១ កាកាបទី២ ចោមចៅទី៣ និងសំរោងក្រោម ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច៕