លោក គួច ចំរើន សំណង់​អគារ ២នៅ​កំពង់​សោម​នឹង​ត្រូវ​រុះរើ​ចេញ​ដើម្បី​ធានាសុវត្ថិភាព

  • 2019-08-13 01:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គួច ចំរើន បានដឹកនាំកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ចំនួន ២ ស្តីពីសំណង់អគារស្រុត និងប្រេះស្រាំ ទ្រេត ក្នុងក្រុងព្រះសីហនុ នៅ​រសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ។ ក្នុងនោះសំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING (សំណង់អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី ។

លោក គួច ចំរើន ក្នុងកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ទាំង ២ និងម្ចាស់ដី
លោក គួច ចំរើន បាន​និយាយថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានសិក្សា ពី​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចអោយដំណើរការសាង សង់ និងដាក់អោយប្រើប្រាស់ ជាផ្លូវការនូវសំណង់ អគារពីរខាងលើ និងបានសំណូមពរ អោយម្ចាស់អគារទាំងពីរខាងលើអនុវត្ត តាម ការជូនដំណឹង​របស់មន្ត្រីជំនាញ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់ប្រជា ពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ ។

សំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ (សំណង់​ផ្នែក​អគារ ខាង​ឆ្វេង​អគារស្រុតប្រវែង ១១៧mm និងផ្នែកខាងស្តាំស្រុតប្រវែង ៩០mm និងប្រេះស្រាំ) នឹងត្រូវរុះរើសំណង់ ជាបន្ទាន់។ ដោយឡែកសំណង់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ សំណង់មានការទ្រេតអគារ រដ្ឋបាលខេត្តបាន ចេញលិខិត ជម្លៀសមនុស្សចេញ និងរុះរើសំណង់ជាបន្ទាន់ ។

លោក គួច ចំរើន ក្នុងកិច្ចប្រជុំ ជាមួយម្ចាស់សំណង់ទាំង ២ និងម្ចាស់ដី

ក្រោយ​កិច្ច​ប្រជុំ​ម្ចាស់សំណង់​ក៏​បាន​យល់ព្រមរុះរើ ក៏ប៉ុន្តែស្នើរសុំរដ្ឋបាលខេត្តជួយ សិក្សា​បច្ចេកទេស និង​លិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យា ពេលកិច្ចសន្យា តម្លៃនៃការជួលដី និងសុំជួយសម្រួលច្បាប់សាងសង់។ ហើយ​ម្ចាស់​ដីទាំងពីរ ក៏បានឯកភាព បន្ថែមកិច្ចសន្យា មិនគិតថ្លៃឈ្នួលរយះពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើរសុំរបស់ម្ចាស់សំណង់៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;