ឈិនឡុង រិះគន់​ការធ្វើ​បាតុកម្ម​នៅ​ហុងកុង

  • 2019-08-19 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្តែង​ភាពយន្ត​ដ៏ល្បីលោក Jackie Chan ហៅ ឈិនឡុង បាន​រិះគន់​ការធ្វើបាតុកម្ម​ដែល​កើតឡើង​នៅហុងកុងបច្ចុប្បន្ននេះថាបានធ្វើឱ្យ​ប្រជាជន​ពិបាកចិត្ត និង​តក់ស្លុត។

រូបថត៖ វិបសាយ Straits Times
ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ CGTN កាលពីសប្តាហ៍មុន ឈិនឡុង បាន​បញ្ជាក់​ថា៖ «**ហុងកុងគឺ​ជាទីកំណើត​របស់ខ្ញុំ និង​ផ្ទះ​របស់ខ្ញុំ ចិន​គឺជាប្រទេស​របស់ខ្ញុំ។ ខ្ញុំស្រឡាញ់​ប្រទេស​របស់​ខ្ញុំ និង​ផ្ទះ​របស់ខ្ញុំ**»។

ជាមួយគ្នា​នេះ លោកបង្ហាញ​ក្តីសង្ឃឹមថា ហុងកុង នឹង​អាចវិលទៅរក​សន្តិភាព​វិញ​ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Straits Times ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;