អាជ្ញាធរ​ព្រមាន​ពីការ​ខ្វះទឹក អាហារ សាំង និង​សេវា​ទូរសព្ទ ចំពោះ​អ្នក​សម្រុក​ចូល Area 51

  • 2019-09-02 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jon koenig ប្រធាន​គណៈកម្មការ​ក្រុង​ Nye នៃរដ្ឋ Nevada សហរដ្ឋអាមេរិក បាន​ព្រមាន​ដល់​អ្នកចូលរួម​ក្នុងព្រឹត្តិការណ៍ «Storm Area 51» ថា នៅតំបន់​នោះ សេវាទូរសព្ទ​នឹង​រអាក់រអួល គ្មាន​អាហារ ហើយ​​ក៏គ្មាន​ទឹក ឬទឹកកក ពីព្រោះ​អ្វីៗត្រូវបានលក់អស់ និងគ្មាន​សាំងសល់​តាមការ៉ាស់​ទៀតដែរ។

រូបថត៖ AP
ការ​ព្រមាន​នេះ ខណៈដែល ក្រុង Nye ដែល​នៅជិត «តំបន់​សម្ងាត់​៥១» ត្រូវបាន​ដាក់ក្នុង​គ្រោះមានអាសន្ន​កាលពី​សប្តាហ៍មុន ដោយសារ​មានការបារម្ភ​ចំពោះ​អ្នក​ចូលរួម​ក្នុងព្រឹត្តិការណ៍ខាងលើនេះ ដែល​គេប៉ាន់ស្មាន​ថា អាចដល់ ២លាននាក់។ ក្រុង Lincoln ដែលនៅ​ជិត Area 51 ក៏ត្រូវបានដាក់​ក្នុងគ្រោះមាន​អាសន្ន​ផងដែរ។

សូមជម្រាប​ថា ព្រឹត្តិការណ៍​ចូលទៅ​កាន់​តំបន់៥១ ឬ Storm Area 51 គ្រោងនឹង​ធ្វើឡើង​នៅម៉ោង ៣ព្រឹក​ទាបភ្លឺ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ 

យ៉ាងណាមិញ ចំពោះ​គម្រោង​នេះ ត្រូវបាន​អ្នកនាំពាក្យ​កងទ័ព​អាកាស​អាមេរិក​ព្រមាន​ថា នឹង​ចាត់វិធានការ​ទប់ស្កាត់​មិនឱ្យពួកគេ​ចូលតំបន់​សម្ងាត់​នេះ​បានឡើយ។ «ការ​ប៉ុនប៉ង​ណាមួយ ចូល​តំបន់​ហ្វឹកហ្វឺន​យោធា​ដោយខុសច្បាប់ គឺជា​គ្រោះថ្នាក់»។

តំបន់​៥១ ត្រូវបាន​គេ​ជឿជាក់​ថា ជាកន្លែង​ផ្ទុក​ឯកសារ​ដែលផ្តល់​នូវភស្តុតាង​ពី​មនុស្ស​ក្រៅភព។ មូលដ្ឋាន​នេះ ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​អាកាស​អាមេរិក ក្នុងនោះ​ក៏ធ្លាប់ត្រូវគេរាយការណ៍​ថា យន្តហោះ​ទម្លាក់គ្រាប់បែក B-2 បាន​ធ្វើតេស្ត​នៅតំបន់​នេះ​ផងដែរ៕

ចុចអាន៖ បែកធ្លាយ​រូបភាព​ទាហាន​អាមេរិក ស្វែងយល់​ពី​​របៀប​រត់គេច​របស់​ក្រុម​អ្នក​​សម្រុក​ចូល Area 51

ប្រភព៖ ABC News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;