លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ចំពោះ​កិត្តិយស និង​ជីវភាព​កង​ទ័ព

  • 2019-09-25 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេ បញ្ជាការ​កង​ទ័ព​ជើងគោក បានអញ្ជើញសំណេះសំណាល បាន​ថ្លែងអំណរគុណចំពោះគុណូបការៈ ស្នាដៃ និង​ការ​ខិត​ខំ​​របស់​នាយ​ទាហាន​នាយ​ទាហាន​រង​និង​ពល​ទាហាន​ដែល​បាន​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិក្នុងរយៈពេលកន្លងមក ជា​ពិសេស​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដែល​លំបាក​ក្នុង​ការ​រំដោះ​ជាតិ ការទប់ស្កាត់នៃការវិលត្រឡប់របបប្រល័យពូជសាសន៍ និងការថែរក្សាសុខសន្តិភាព និង​ការ​ចូល​រួមការសម្រេចបានយុទ្ធសាស្ត្រឈ្នះ ឈ្នះ ហើយ​ធ្វើ​ឲ្យ​យើង​មាន​សុខ​សន្តិភាព​ដូច​សព្វ​ថ្ងៃ​នេះ​។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី បំពាក់​ឋានន្តរសក្តិជូនយោធិនត្រូវចូលនិវត្តន៍ ឆ្នាំ២០១៩ របស់​យោធ​ភូមិភាគ​ទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោកខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែ​កញ្ញា ឆ្នាំ២០១៩។ លោកបន្តថា ការជួបជុំ និង​ការ​បំពាក់​ឋានន្តរ​សក្ដិ​ជូន​យោធិន​ដែល​ត្រូវ​ចូល​និវត្តន៍​នាពេល​នេះ គឺក្នុងគោលបំណង បើគ្មានការចូលរួមពីអ៊ំពូមីង និង​កង​កម្លាំង​គ្រប់​និន្នាការ​នយោបាយ​ចូលរួមទេ យើងក៏មិនអាចមានសុខសន្តិភាពដូចសព្វថ្ងៃនេះទេ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិត្តិយស និងជីវភាពរបស់កងទ័ពតាមរយៈការដំឡើងប្រាក់បៀវត្សនិងផ្តល់គោលនយោបាយ និង​សេ​វា​ផ្សេងជាច្រើនទៀតរួមមានបេឡាជាតិសន្តិសុខសង្គម។ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​នេះ​មិន​មែន​ធ្វើ​តែពេលបំពេញភារកិច្ចនោះទេគឺធ្វើគ្រប់ដំណាក់កាលទាំងអស់គឺពេលកំពុងបំពេញភារកិច្ច និង​ក្រោយ​ពេលបំពេញភារកិច្ច គឺយើងបន្តជួយតាមយន្តការសមាគមអតីតយុទ្ធជន។ នេះ​គឺ​ជាយន្តការ​រាជរដ្ឋាភិបាល​ដែលយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;