ចំណុច​បីសំខាន់​គួរដឹង​ចំពោះ​អ្នក​​ចង់ទិញ​ខុន​ដូ បើ​មិន​ចង់ទឹកភ្នែកពេលក្រោយ​

  • 2019-10-04 06:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អភិវឌ្ឍវិស័យ​អចលនទ្រព្យ​លើក​ឡើងថា​អ្នក​ចង់​ទិញ​ខុន​ដូ​ត្រូវ​ពិចារណា​លើ​ចំណុច​បី​សំខាន់​គឺ​ការជ្រើស​រើស​ទី​តាំង ដឹងពី​អ្នក​ឬម្ចាស់អភិវឌ្ឍន៍ និង​ដឹងថា​តើ​ម្ចាស់​​នោះ​មានថវិកា​អភិវឌ្ឍ​គ្រប់​គ្រាន់​​ឬយ៉ាងណា។

អគ្គនាយក​ក្រុម​ហ៊ុន​World Bridge Group លោក សៀ រិទ្ធី ថ្លែង​ក្នុង​ពិធី​តាំង​ពិព័រណ៍អចលនទ្រព្យ​នាព្រឹក​នេះថាអ្នក​ចង់ទិញ​ខុន​ត្រូវ​​ចេះជ្រើសរៀសទី​តាំង​ជា​រឿង​សំខាន់​។ លោក​លើក​ឡើងថា​នៅ​​ប្រ​ទេស​មួយ​ចំំនួន​អ្នក​ទិញ​ខុន​ដូ​ចង់​បាន​ទីតាំង​នៅ​ជិត​ស្ថានីយ​រថភ្លើង ឬ​ផ្លូវធំៗ ដោយថា​ដើម្បីងាយ​ស្រួក​ក្នុង​ការ​ធ្វើដំណើរ។ ចំណែក​​នៅ​កម្ពុជា​វិញ​លោក​ថា​អ្នក​ទិញ​ត្រូវ​ស្វែង​យល់​ខ្លួន​ឯង​ថា​តើ​កន្លែង​ណា​អាច​អភិវឌ្ឍន៍​លឿន។​​

លោក​ពន្យល់ថា​ការ​ទិញ​ខុន​ដូ​នៅ​ក្នុង​ទីក្រុង​ធ្វើ​ឲ្យ​មនុស្ស​ចំណេញ​ពេល​វេលា​ក្នុងការ​ធ្វើ​ដំណើរ​មក​ធ្វើការ។ លោក​លើក​ជាឧទាហរណ៍ថា​កាលពី​៣០​ឆ្នាំ​មុន​ប្រ​ជា​ជន​ថៃ​មិន​សូវមាន​អ្នក​ទិញ​ខុន​ដូ​នោះទេគឺមាន​តែ​បរទេសអ្នកទិញ​​​ ប៉ុន្តែ​លោកថាបច្ចុប្បន្ន​អ្នក​ទិញ​ខុន​ដូ​ភាគច្រើនជា​ជន​ជាតិ​ថៃ។ នៅ​ថ្ងៃខាង​មុខ​លោកថា​ប្រ​ជាជន​កម្ពុនជា​នឹង​ដូច​គ្នា​នេះ​ដែរ ដោយ​ថា​មិនចង់ធ្វើ​ដំណើរ​ច្រើន​ម៉ោង​មក​កន្លែង​ធ្វើ​ការ។

ចំណុច​មួយ​ទៀត​​លោកថា​អ្នក​ទិញ​ខុន​ដូ​ត្រូវ​ដឹង​ថា​ម្ចាស់​គម្រោង​ខុន​ដូ​ជា​អ្នក​ណា ជាអ្នក​អភិវឌ្ឍ​ពិត​ប្រាកដ ឬ​គ្រាន់តែជាអ្នក​មាន​លុយ​ហើយ​ចង់អភិវឌ្ឍ។ លោក​បញ្ជាក់ថា​មុន​ឆ្នាំ​២០០៨​អ្នក​មាន​ធន​ធាន​កូរ៉េ​ខាងត្បូង​បាន​មក​បោះ​ទុន​រក​ស៊ីខាង​វិស័យ​ខុនដូ​នៅ​កម្ពុជា​ ប៉ុន្តែ​ថា​គម្រោងទាំងនោះត្រូវ​ជាប់​គាំង។ លោក​ថា​ការសង់​ខុនដូ​ខុសពី​ការ​សង់​ផ្ទះ​ដែល​មាន​រឿង​ច្រើន​នៅពី​ក្រោយត្រូវ​ស្វែង​យល់។

លោក​បន្ថែមថា៖ «ជនជាតិ​កូរ៉េ​មក​អភិវឌ្ឍ​ក្នុង​សម័យ​នោះ​ពូកគាត់​មិនមែន​ជាអ្នកDevelopers ទេ​ពួកគាត់ភាគច្រើន​ជាអ្នក​មាន គាត់​ឃើញ​ឱកាស ឃើញ​ដី​ថោក​ក៏ទិញ​មក​សង់​ ប៉ុន្តែ​ការសង់​ខុន​ដូរ​មិន​មែន​ដូច​ការសង់​ផ្ទះ​មួយ​ទេ វាមានរឿង​ច្រើន​ណាស់​នៅពីក្រោយ​ដែល​ត្រូវ​ស្វែង​យល់​ ពេល​គាត់ជួប​បញ្ហា គួប​ផ្សំ​នឹង​គាត់ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នៅកូរ៉េ វាគាំង​ទាំងអស់​ យើង​ឃើញ​ហើយ​គម្រោង​ជំនាន់​នោះគាំង​ទាំងអស់»។

សម្រាប់​ចំណុច​ចុងក្រោយ​លោក​ថា​អ្នក​ចង់ទិញ​ខុនដូត្រូវ​ដឹង​ថាអ្នក​អភិវឌ្ឍន៍នោះ​មាន​ប្រាក់គ្រប់​គ្រាន់ក្នុងការ​សាងសង់​ឬយ៉ាងណា។ ដើម្បី​ដឹងពីចំណុចនេះ​លោក​ថា​អ្នកចង់ទិញ​ខុនដូ​ត្រូវ​តាម​ដាន​មើល​ថា​តើ​អ្នក​អភិវឌ្ឍន៍​រូប​​នោះ​ធ្លាប់​បាន​សង់​ខុន​ដូ​នៅ​ទីណា​ខ្លះ ហើយ​បាន​ជោគជ័យ​យ៉ាងម៉េច​ខ្លះ។

លោក​បន្ថែមថា៖ «យើង​ត្រូវ Keep record របស់​គាត់​ធ្លាប់ធ្វើ​នៅ​ណា​​ខ្លះ ជោគជ័យ​ឬអត់ មាន​គុណភាព​ឬអត់​ យើង​ត្រូវ​សិក្សា​ទាំងអស់ កុំ​​នាំគ្នា​ទៅ​ទិញ​ខុនដូទាំងបិទ​ភ្នែក ព្រោះតែ​ទិញ​ហើយ​គឺទិញ​ហើយ​ អ៊ីចឹង​ចំណុច​ទាំងបី​នេះ​ដែល​បងប្អូនត្រូវ​ពិចារណា»។

គួរ​បញ្ជាក់​ថា​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ធ្វើឡើង​ចំនួនពីរថ្ងៃពីថ្ងៃទី​៤ ដល់ទី​៥ ខែ​តុលា ឆ្នាំ២០១៩ នៅ​ណាហ្គាវើល​ទី​១ ដែលមាន​ក្រុម​ហ៊ុន​ជាង​៨០​ចូល​រូម​តាំងពិព័រណ៍​គម្រោង​របស់​ខ្លួន​៕​​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
;