សម្តេច ហ៊ុន សែន ​សោកស្តាយ​ដែល​ដាក់​ឱ្យចាយ​​ក្រដាសប្រាក់ ១៥០០០រៀល មិនទាន់ពេល

  • 2019-10-07 01:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​លើកឡើងថា ប្រសិន​បើ​ក្រដាសប្រាក់រៀលថ្មី គឺ ១៥០០០រៀល ត្រូវបាន​ដាក់ឱ្យចរាចរប្រើប្រាស់​តាំងពីប៉ុន្មាន​ថ្ងៃមុន ម្ល៉េះថ្ងៃនេះ គឺសម្តេចនឹងអាចប្រគល់ជូន​ដល់សិស្សនិទ្ទេស A តែម្តង។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងជំនួបសំណេះសំណាល​ជាមួយសិស្សនិទ្ទេសA ចំនួន ៤៤៣នាក់ នៅវិមានសន្តិភាព​នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩នេះ។

សម្តេច​បញ្ជាក់​ថា ថ្ងៃនេះគឺចាប់ផ្តើមធ្វើចរាចរ​ក្រដាសប្រាក់ ១៥០០០រៀល​ លើ​ទីផ្សារហើយ ពោលគឺ​អាចចាយវាយបានហើយ។ «ប្រសិន​បើបានរៀបចំប៉ុន្មានថ្ងៃមុន ប្រហែល​ក្រដាសប្រាក់​ដែលយើង​ប្រគល់​ឱ្យសិស្សថ្ងៃនេះ គឺប្រគល់អាហ្នឹង (ក្រដាសប្រាក់រៀលថ្មី) តែម្តងគឺល្អ។ ប៉ុន្តែ​យើងធ្វើអត់ទាន់»។

ទោះជាយ៉ាងណាក៏ដោយ សម្តេច​ក៏​បាន​បញ្ជា​ឱ្យលោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​រៀបចំ​ក្រដាសប្រាក់រៀលថ្មី ប្រគល់ជូនសិស្សនិទ្ទេស A ក្នុងម្នាក់ៗ ២សន្លឹក ស្មើនឹង ៣ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;