ទូក​ប្រទេស២ បុកគ្នា​នៅ​សមុទ្រ​ជប៉ុន

  • 2019-10-07 06:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូក​កូរ៉េ​ខាងជើង បាន​លិច​ក្រោយ​បុក​ទង្គិចគ្នា​ជាមួយនឹង​ទូក​ល្បាត​របស់ភ្នាក់ងារ​នេសាទ​ជប៉ុន នៅ​សមុទ្រ​ជប៉ុន នាព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩។ ហេតុការណ៍​នេះ បាន​បណ្តាល​ឱ្យ​ជនជាតិ​កូរ៉េខាងជើង​២០នាក់ ធ្លាក់​ចូលទឹក ចំណែក​ទូកល្បាត​ជប៉ុន មិនរងការ​ខូចខាត​ទេ។

ទូកល្បាតជប៉ុន
លោក Kazuma Nohara អ្នក​នាំពាក្យ​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​ប្រាប់ AFP ឱ្យដឹងថា «**យើងបាន​បញ្ចេញ​ទូក និង​យន្តហោះ​សង្គ្រោះ ទៅកាន់​តំបន់នោះ​ហើយ ប៉ុន្តែយើង​មិនដឹង​លម្អិត​ថែមទៀត​ឡើយ​អំពី​ហេតុការណ៍​នេះ**»។

លោក​បន្តថា ការបុកគ្នា​នេះកើតឡើង​នៅ​ក្នុងដែនទឹកចម្ងាយ ៣៥០គីឡូម៉ែត្រ​ពី​ខេត្ត Ishikawa ប្រទេស​ជប៉ុន។

«យើងបាន​ពង្រឹង​ការល្បាត​ជុំវិញ​ដែន​សមុទ្រនេះ ដែល​បាន​សហការ​ជាមួយ​ភ្នាក់ងារ​នេសាទ បន្ទាប់ពីទទួល​របាយការណ៍​ថា ក្នុងប៉ុន្មានឆ្នាំនេះ មាន​​ទូកនេសាទ​កូរ៉េខាងជើង​ជាច្រើន បាន​ចូល​ទៅកាន់តំបន់នោះ»។ អ្នកនាំពាក្យខាងលើ​បន្ថែម៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;