Felix បង្ហាញ​ទឹក​ចិត្ត កម្ពុជា​មិន​ខ្លាច​អ៊ីរ៉ង់​ឡើង ទោះ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី

  • 2019-10-10 03:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​របស់​ជម្រើស​ជាតិ​កម្ពុជា Felix Dalmas បាន​បង្ហាញ​ការ​តាំងចិត្ត កម្ពុជា​នឹង​លេង​ជាមួយ​អ៊ីរ៉ង់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 នៅ​រាត្រី​នេះ។

ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ក្នុង​​កីឡដ្ឋាន Azadi Stadium នា​ទីក្រុង Tehran វេលា​ម៉ោង​៨:៣០​នាទី​យប់ (ម៉ោង​កម្ពុជា)។ ឆ្លង​កាត់​ពីរ​ប្រកួត​កន្លង​ទៅ​កម្ពុជា​មាន​តែ​មួយ​ពិន្ទុ​គត់ ខណៈ​អ៊ីរ៉ង់​​ឈ្នះ​ហុងកុង​​សម្រាប់​ប្រកួត​ទី​មួយ​របស់​ពួក​គេ។ មុន​ការ​ប្រកួត​មក​ដល់​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​បញ្ជាក់​ថា ក្រុម​មិន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​លេង​ទល់​នឹង​អ៊ីរ៉ង់​ឡើយ។

“វា​នឹង​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់​ពួក​យើង​​ដើម្បី​ធ្វើ​តេស្ដ​សមត្ថភាព​របស់​ពួក​យើង ព្រោះ​​ពួក​យើង​​នឹង​លេង​ទល់​​ក្រុម​ល្អ​ជាង​គេ​មួយ​ក្នុង​អាស៊ី។ ខ្ញុំ​សង្ឃឹម​ថា ពួក​យើង​​អាច​ឈាន​ទៅ​មួយ​ជំហាន​ទៀត ជាមួយ​គម្រោង​របស់​ពួក​យើង​​ដើម្បី​ពង្រឹង​បាល់ទាត់​របស់​កម្ពុជា”។ សម្ដី Felix តាម​ការ​ចុះ​ផ្សារ​របស់​សារព័ត៌មាន​អ៊ីរ៉ង់ Tehran times។

បុរស​សញ្ជាតិ​អាហ្សង់ទីន​វ័យ​៣១​ឆ្នាំ​បន្ថែ​ម​ទៀត​ថា អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​ប៉ុន្តែ​មនោគមវិជ្ជា​បាល់ទាត់​របស់​កម្ពុជា​​គឺ​ច្បាស់។ ក្រុម​ទាំង​មូល​នឹង​ខំប្រឹង​លេង​ឲ្យ​ល្អ​ទល់​គ្រប់​ក្រុម​ទាំង​អស់។ នេះ​ជា​រឿង​ដែល​សំខាន់​បំផុត៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;