មូលហេតុចាំបាច់ ៤ចំណុច ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
- 2019-12-18 06:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចាំបាច់ ៤ចំណុច ដែលកម្ពុជាចូលជាសមាជិកអាស៊ាន
ចន្លោះមិនឃើញ
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យវេស្ទើន (Western University) នៅថ្ងៃទី១៨ ខែធ្នូ ២០១៩ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ពីមូលហេតុចាំបាច់ដែលកម្ពុជាចូលអាស៊ានគឺមាន ៤ចំណុចសំខាន់ៗ៖
ទី១) គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង (មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានដូចគ្នា)។
ទី២) ស្មារតីសហគមន៍(កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលការមិនធ្វើរំលងគ្នា មិនថាប្រទេសអ្នកមាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)។
ទី៣) កម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីសមាហរណកម្មអាស៊ាន តាមរយៈការទទួលបាននូវការបណ្ដុះបណ្ដាលធនធានមនុស្ស និងតាមរយៈដៃគូពាណិជ្ជកម្មនានា ដែលបានជួយកាត់បន្ថយគម្លាតក្រីក្រនៅក្នុងប្រទេសនីមួយៗយ៉ាងមានប្រសិទ្ឋភាពទៀតផង។
ទី៤) ជាច្រកទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា ដែលយើងត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែច្រើន។
ទន្ទឹមនឹងនោះដែរ សម្តេច ហ៊ុន សែន បានគាំទ្រ និងជំរុញឲ្យនិស្សិតបន្តសិក្សាស្រាវជ្រាវទោះបីពេលនេះបានបញ្ចប់ការសិក្សាហើយក្តី ព្រោះថាការសិក្សាគឺគ្មានដែនកំណត់ ហើយចំណេះដឹងមួយចំនួនគឺមិនមានសិក្សានៅក្នុងសាលាទេ។ សម្តេចតេជោ សប្បាយរីករាយដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់និស្សិតឲ្យទទួលបាននូវចំណេះដឹងបន្ថែមនៅក្នុងឱកាសដ៏មានតម្លៃបំផុតនេះ៕