សាលាមួយនៅឥណ្ឌា ធ្វើរឿងពិសេសមិនធ្លាប់មាន ត្រៀមស្វាគមន៍លោក ស៊ី ជិនពីង
- 2019-10-11 02:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាមួយនៅឥណ្ឌា ធ្វើរឿងពិសេសមិនធ្លាប់មាន ត្រៀមស្វាគមន៍លោក ស៊ី ជិនពីង
ចន្លោះមិនឃើញ
សាលារៀនមួយកន្លែង នៅក្នុងក្រុង Chennai រដ្ឋ Tamil Nadu ភាគខាងកើត ប្រទេសឥណ្ឌា បានរៀបចំតុបតែងយ៉ាងពិសេសបំផុតមិនធ្លាប់មាន សម្រាប់ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃទី១១ និង ១២ ខែតុលា ឆ្នាំ២០១៩។
សិស្សប្រមាណ ២ពាន់នាក់ បានពាក់ម៉ាស់រូបលោក ស៊ីជិនពីង ហើយបង្កើតជាទម្រង់អក្សរចិន អមជាមួយការបក់ទង់ជាតិឥណ្ឌា និងចិន។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា មូឌី និងលោក ស៊ី ជិនពីង នឹងបើកកិច្ចប្រជុំក្រៅផ្លូវការមួយ នៅក្រុង Mahabalipuram ចម្ងាយ ៥៥គីឡូម៉ែត្រពីក្រុង Chennai។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបកំពូលលើកទី២ រវាងមេដឹកនាំទាំង២ បន្ទាប់ពីលើកទី១ ធ្វើឡើងនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីឆ្នាំ២០១៨៕