ប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរីថ្មី ចូលកាន់តំណែងជាផ្លូវការហើយ
- 2019-10-11 06:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានមន្ទីរសាធារណការខេត្តមណ្ឌលគិរីថ្មី ចូលកាន់តំណែងជាផ្លូវការហើយ
ចន្លោះមិនឃើញ
លោក រស់ គឹមធន ត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ជំនួសលោកម៉ៅ ធនារក្ស ដែលត្រូវទទួលភារកិច្ចថ្មី។ ការតែងតាំងនេះធ្វើឡើង កាលពីថ្ងៃទី១០ ខែតុលា នៅសាលាខេត្តមណ្ឌលគិរី។
ថ្លែងក្នុងពិធីនោះ រដ្ឋលេខាធិការបាននិយាយថា ការផ្លាស់ប្ដូរនេះមិនមែនមានន័យថាប្រធានមន្ទីរចាស់បានប្រព្រឹត្តខុសឆ្គង ឬខ្វះសមត្ថភាព ក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះឡើយ ពោលគឺធ្វើឡើងដើម្បីបណ្ដុះស្មារតី និងវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធន៍ ជំរុញគំនិតផ្ដួចផ្ដើមថ្មីៗ សាបព្រោះពហុជំនាញដល់មន្ត្រី អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ សំដៅបង្កើនប្រសិទ្ធភាពក្នុងការបម្រើជាតិមាតុភូមិឱ្យមានកាន់តែរីកចម្រើនថែមទៀត៕