វីដេអូ​បច្ចេកទេស​របស់​យុវជន ១៩ឆ្នាំ ដែល​ទើប​បង្កើត​កំណត់ត្រា​១ នៅ UCL

  • 2019-10-25 03:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​វ័យ ១៩ឆ្នាំ​ Erling Braut Haaland របស់​ក្រុម Red Bull Salzburg បាន​ចាប់ផ្ដើម​អាជីព​នៅ​ Champions League របស់ខ្លួន បាន​យ៉ាង​ល្អ ដោយ​អាច​ស៊ុត​បញ្ចូលទី​បាន​ ៦គ្រាប់ ក្នុង ៣ប្រកួត​ដំបូង។

Haaland បានស៊ុត​បញ្ចូលទី Napoli ២គ្រាប់​កាលពីថ្ងៃពុធ ខណៈ​២ប្រកួត​ដំបូង​ ស៊ុត​ចូល Liverpool ១គ្រាប់ និង​ស៊ុត​ក្រុម Genk ៣គ្រាប់។ ៦គ្រាប់​នេះ ធ្វើ​ឲ្យ Haaland ក្លាយជា​កីឡាករ​ដែល​រក​គ្រាប់បាល់​នៅ UCL បាន ៦គ្រាប់​លឿន​ជាង​គេបំផុតក្នុង​ប្រវត្តិសាស្រ្ដ Champions League ហើយក៏ជា​កីឡាករ​វ័យក្មេង​លំដាប់ទី២ ដែល​អាច​រកគ្រាប់​បាល់​បាន​ក្នុង​ ៣ប្រកួត​ដំបូង​ជាប់គ្នាផងដែរ គឺ​បន្ទាប់ពី Karim Benzema។

Erling Braut Haaland អបអរក្រោយស៊ុត​បញ្ចូលទី
បើធៀបជាមួយ​អ្នកស៊ុត​បញ្ចូលទី​ច្រើនបំផុត​ទាំង ២រូប វិញ គឺ Cristiano Ronaldo ត្រូវ​ការ​ ៣២ប្រកួត ទើប​អាច​រក​បាន ៦គ្រាប់ ចំណែក Messi លេង​ដល់ប្រកួតទី១៧ បាន​អាច​ស៊ុត​គ្រាប់​ទី ៦បាន។

សូមទស្សនា​វីដេអូ​បង្ហាញ​ពី​បច្ចេកទេស និងការ​ស៊ុត​បញ្ចូលទី​របស់ Haaland ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;