រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​ជូនដំណឹង​ពី​ការ​ចល័ត​កម្លាំង​នៅ​ថ្ងៃស្អែក​ដើម្បី​ហ្វឹក​ហាត់​

  • 2019-10-31 08:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋ​បាល​ខេត្ត​មន្ទាយ​មាន​ជ័យ​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា ស្អែកនេះ​នឹង​មាន​ការ​ចល័ត​កងកម្លាំង​ប្រ​ដាប់អាវុធ​​ដើម្បី​ចូល​រួម​ហ្វឹក​ហាត់​រួម​គ្នា​ជា​មួយ​កង​កម្លាំង​ឈរជើងក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ដោយ​ថា​ដើម្បី​បង្កើន​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​។

(រូបតំណាង/រូបភាព៖ រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ​)
ក្នុង​សេចថក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ២០១៩ និង​ត្រូវ​ផ្សព្វ​ផ្សាយ​លើ​ផេក​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃនេះ​ បាន​សរសេរ​ថា​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ២០១៩ នឹងមាន​ការ​ចល័យ​កម្លាំង​ចេញពី​បញ្ជាការទិស​ទី១​បន្ទាយ​មានជ័យ និង​ពីទី​បញ្ជាការ​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ខេត្តខ្ពោះទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាលខេត្ត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោ​ភ័ណ ខេត្ត​បន្ទាយ​មានជ័យ។

ការចល័ត​នេះ​រដ្ឋបាល​ខេត្ត​ថា​ដើម្បី​ចូល​រួម​ហ្វឹក​ហាត់​រួម​គ្នា​​រវាង​កង​កម្លាំង​ដែល​ឈរ​ជើង​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត ដូចជា​កងកម្លាំង​យោធភូមិ​ភាគ​ទិសទី១​បន្ទាយ​មានជ័យ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្កើន​ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព។

រដ្ឋបាល​ខេត្ត​បាន​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​ជា្របជា​ព័ត៌មាន និង​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​ចល័ត​កម្លាំង​នេះ៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;