Messi ប្រាប់ត្រង់ៗថា "នឹក Ronaldo កាលលេងនៅអេស្ប៉ាញ”
- 2019-11-02 04:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ប្រាប់ត្រង់ៗថា "នឹក Ronaldo កាលលេងនៅអេស្ប៉ាញ”
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi បានបង្ហើបឲ្យដឹងថា រូបគេនឹកនាដល់អតីតខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo ដែលធ្លាប់ជាគូប្រជែងរបស់ខ្លួន កាលលេងនៅទឹកដីអេស្ប៉ាញក្នុងលីគ Laliga។ នេះបើយោងតាមការបញ្ជាក់ដោយផ្ទាល់ដោយ Messi ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ FM Club 947 ក្នុងប្រទេសអាហ្សង់ទីន។
នៅពេលដែលពិធីករសួរថា តើ Messi គិតថា នរណាជាកីឡាករល្អបំផុត? Messi ឆ្លើយថា "ខ្ញុំគិតថា Neymar, [Kylian] Mbappe, [Eden] Hazard, Luis Suarez និង [Sergio] Aguero សុទ្ធតែជាកីឡាករល្អជាងគេពេលបច្ចុប្បន្ន”៕