លោក ប្រាក់ សុខុន និង​ទូតអាល្លឺម៉ង់ ដាក់បង្ហាញនូវការរចនាផ្ទាំងរូបភាពសិល្បៈ លើខ្លោងទ្វារស្ថានទូត

  • 2019-11-08 02:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់ លោក Christian Berger បាន​ដាក់​បង្ហាញ​គម្រោង​ផ្ទាំង​រូបភាព​សិល្បៈ​តាម​ចិញ្ចើម​ផ្លូវ​ដំបូង​នៅ​រាជធានី​ភ្នំពេញ លើ​ខ្លោង​ទ្វារ​នៃស្ថាន​ទូត កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ដើម្បី​អរសាទរ​និង​ការ​រំលឹក​ពី​ការ​ដួល​រលំ​កំផែង​ទីក្រុង​ប៊ែរ​ឡាំង​នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩។

វិចិត្រករអាល្លឺម៉ង់ លោក Danilo Halle និងវិចិត្រករខ្មែរ លោក ហួរ សុបិន បាន​រួម​គ្នា​បង្កើត​បាន​រូបភាព​មួយ​ផ្ទាំង​ដ៏ប្លែកនៅលើខ្លោងទ្វារស្ថានទូតអាល្លឺម៉ង់។ ឯក​អគ្គ​រដ្ឋទូតអាល្លឺម៉ង់បានបញ្ជាក់ថា “ពាក្យ Aufbruch និងពាក្យ វិវត្តន៍” មានន័យដូចគ្នាថា​ការ​វិវត្ត​ប្រកប​ដោយ​ភាពវិជ្ជមាន។ សូម​ឱ្យ​ពាក្យ​ទាំង​ពីរ​ដែល​បាន​សរសេរ​ឡើង​នៅ​លើ​ផ្ទាំង​គំនូរ​ឆ្លុះ​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​អាល្លឺម៉ង់ ។

ផ្ទាំងគំនូរ​នេះ​សង្កត់ធ្ងន់ទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ ខ្លោង​ទ្វារទាំងសងខាងត្រូវបានរចនាឡើងជា ៩ជួរ ពីឆ្វេងទៅស្តាំ និង ១១ ជួរពីលើចុះក្រោម ដើម្បី​បញ្ជាក់​អំពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដែលជាកាលបរិច្ឆេទដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ គឺកម្ពុជា និង​អាល្លឺម៉ង់ ។ រូបគំនូរដុំឥដ្ឋនៅលើផ្ទាំងរូបភាពជានិមិត្តរូបនៃជញ្ជាំងដែលធ្វើពីដុំឥដ្ឋ។ ពណ៌​ដែល​បាន​ប្រើ​គឺ​ជាការរួមបញ្ចូលគ្នានៃទង់ជាតិប្រទេសទាំងពីរ។ ពាក្យដែលនៅខាងឆ្វេងជាភាសាអាល្លឺម៉ង់ Aufbruch និងនៅខាងស្តាំជាភាសាខ្មែរ វិវត្តន៍ ពាក្យទាំងពីរបង្ហាញពីអត្ថន័យថា ការ​កំទេច​ចោល​នូវ​អ្វី​ដែល​ចាស់​ដើម្បីបង្កើតឡើងនូវអ្វីដែលថ្មីនិងវិជ្ជមាន។

ផ្ទាំងគំនូរនេះគឺជាលទ្ធផលនៃការគាំទ្ររបស់ស្ថានទូតអាល្លឺម៉ង់ទៅលើគម្រោងរបស់សិល្បៈក្បាច់ដែលហៅថា "Anyone in Residence" (AiR)។ AiR មាន​គោល​បំណង​លើក​កម្ពស់​ការ​សហការ​រវាង​សិល្បករ​ប្រទេស​កម្ពុជានិងមកពីបរទេស ។ សិល្បករដែលមកលេងកំសាន្ត បាន​រួម​គ្នា​ជា​មួយ​សិស្ស​វិទ្យាល័យ​នៅភ្នំពេញ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​យុវជន​ជំនាន់​ក្រោយ​អោយ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​សិល្បៈ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;