វីដេអូបច្ចេកទេសគ្រូ Dortmund ទប់បាល់មិនឲ្យខ្ទាតពេលប៉ះ Bayern យប់មិញ

  • 2019-11-10 03:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនួប​ធំ Klassiker នៅ​លីគ​កំពូល​អាល្លឺម៉ង់រវាង​ក្រុមម្ចាស់ផ្ទះ Bayern និងក្រុមភ្ញៀវ Dortmund យប់មិញ​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៤-០ ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​ Bayern ឡើង​មក​លេខ ៣ ​ប៉ុន្តែ​ពិន្ទុ​កៀកៗ​គ្នា​ពី​ក្រុម​កំពូលតារាង Gladbach តែ ១ ពិន្ទុ​ប៉ុណ្ណោះ​ចំណែក​ Dortmund ខ្ទាត​ដល់​លេខ ៥ ក្នុង​តារាងចាញ់គេ ៣ ពិន្ទុ។

Lucien Favre
ត្បិត​ថា​ក្រុមមិន​បាន​ឈ្នះ ប៉ុន្តែ​គ្រា​ដែល​បាល់​ខ្ទាត​មក​ដល់​ជើង​គ្រូ​បង្វឹក​ក្រុម Dortmund លោក Lucien Favre បាន​បញ្ចេញ​បច្ចេកទេស​ទប់​មិន​ឲ្យទៅ​ណា​ឆ្ងាយ ត្រូវ​បាន​អ្នក​គាំទ្រ​ទះដៃ​ហ៊ោ​ពេញ​កីឡដ្ឋាន។

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖(នាទី ៣:២៥)

​យ៉ាង​ណា​មិញ លទ្ធផល ៤-០ នេះ​ដែរ​បាន​ធ្វើ​ឲ្យកីឡាករ​ប៉ូឡូញ Robert Lewandowski អាច​រក​បាន ២ គ្រាប់​បន្ថែម​ទៀតគឺ ១១ ប្រកួតស៊ុតចូល ១៦ គ្រាប់ហើយរដូវកាល​នេះកំពុងនៅជា Top Scorer តាម​លីគ​កំពូល​អឺរ៉ុប​ទាំង ៥ និងជាកីឡាករតែម្នាក់គត់ក្នុងប្រវត្តិ Bundesliga អាចធ្វើបានដូច្នេះ៕

Hakimi កីឡាករ Dortmund កំពុងការពារ /រូបថត៖ bundesliga
Lewandowski អបអរស៊ុត ២ គ្រាប់យប់​មិញ /រូបថត៖ twitter
កីឡាករ Bayern អបអរក្រោយចប់ការប្រកួត /រូបថត៖ bundesliga
កីឡាករ Bayern អបអរក្រោយចប់ការប្រកួត /រូបថត៖ twitter
តារាង Bundesliga សប្ដាហ៍ទី ១១

អត្ថបទ៖ រក្សា

;