គម្រោង​រោងចក្រ ២នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ភ្នំពេញ និង​កំពង់​ស្ពឺ

  • 2019-11-18 03:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​រោងចក្រ ២ដែល​បាន​ដាក់​​សំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជីជាស្ថាពរ។

គម្រោង​រោងចក្រ ២ ដែល​បាន​ផ្ដល់​ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាង​ក្រោម៖

១- “SIMAG INDUSTRIAL (CAMBODIA) CO., LTD”

គម្រោង​បង្កើត​រោង​ចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ២៥៨កន្លែង។

២- “GREENFIELD (CAMBODIA) INDUSTRY CO., LTD”

គម្រោង​បង្កើត​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌ​កំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១ ៧៦០កន្លែង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;