ប្រធានាធិបតី​អាមេរិក​ផ្ញើ​លិខិត​ជូន​សម្ដេច​ ហ៊ុន​ សែន​ ជា​ប្រវត្តិសាស្ត្រ

  • 2019-11-22 01:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​សរ​សេរ​លិខិត​ដោយ​ផ្ទាល់ដៃ ផ្ញើជូនសម្តេចតេជោ ហ៊ុន​ សែន​ ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តការរិតចំណងទាក់ទង កិច្ច​សហ​ប្រតិ​បត្តិការ​ទ្វេភាគី​ឱ្យ​កាន់​តែ​មាន​ការ​រីកចម្រើនល្អប្រសើរឡើងថែមទៀត គោរពអធិបតេយ្យភាពកម្ពុជានិង មិនមានការគាំទ្រ ឱ្យ​មាន​ការប្តូររបបនៅកម្ពុជា​នោះទេ។​ នេះបើ​តាមការបញ្ជាក់របស់ លោក កៅ គឹមហួន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបរវាងសម្តេច ហ៊ុន​ សែន​ ជាមួយលោក​ Patrick Murphy​ ​​កាល​ពីថ្ងៃទី២១​ ខែវិច្ឆិកា នៅវិមាមសន្តិភាព​ ។

លោក កៅ គឹមហួន បានបន្តឱ្យដឹងទៀតថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន​ សែន​ បាន​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក គាំ​ទ្រក​ម្ពុជា​ទទួ​លស្គា​ល់កម្ពុជា​តាំង​ពីមុ​នកម្ពុជា​ទទួលបានឯ​ករាជ្យ​ពី​បារាំង​នៅឆ្នាំ១៩៥៣ ទៅទៀត។

នៅ​ក្នុង​ជំនួបនេះ​ លោក​ឯកអគ្គ​រដ្ឋ​ទូត​ក៏​បាន​សម្ដែង​រួម​ការ​សោក​ស្ដាយ​និង​កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ព្រះ​រាជបុត្រី ព្រះរៀម បុប្ផា ទេវី ហើយ​សម្ដេច​ក៏បានអ​រគុណ​ចំពោះ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ដែល​បាន​ចូលរួ​មមរណ​ទុក្ខ​នេះ​ហើយ​ក៏​បានអរគុណដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ​ដែ​ល​កន្លង​មក​បាន​ចូលរួម យ៉ាងសកម្ម ​ក្នុង​ការគោរពនិងចូលរួមបុណ្យជាតិរបស់កម្ពុជា គឺ​ជាបុ​ណ្យអុំ​ទូក​ និងបានធ្វើកា​រជាបន្ត​បន្ទាប់​ជាមួយ​នឹង​មន្ត្រី​ដូចជាជួបជាមួយសម្ដេចទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ,ជួបជាមួយនឹងរដ្ឋ​មន្ត្រី​ក្រ​សួង​ព័ត៌​មាន​ជាដើ​ម ហើ​យ​សម្ដេចពិ​តជា​មាន​ការ​រី​ក​រាយ​ដែលលោកទូតបា​នប​ន្តធ្វើ​ការ​ជាមួ​យមន្ត្រី​របស់​រដ្ឋាភិ​បាល​។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បាននាំនូវលិខិតមួយផ្សេងទៀត ពាក់ព័ន្ធនឹ​ងកិ​ច្ចស​ហប្រ​តិ​ប​ត្តិ​កា​រ​រវា​ង​អាស៊ា​ន​និង​សហរដ្ឋ​អាមេ​រិ​ក​ព្រោះ​លិ​ខិតនេះគឺជាលិខិតផ្ទាល់ដែលចុះហត្ថលេខាដោយប្រធានា​ធិប​តីដូណាល់​ត្រាំផ្ញើ​ជូនមកសម្ដេ​ចជួប​ផ្ទាល់​ដែរ​ ហើយអ្វីដែលសំ​ខាន់​នៅក្នុង​លិខិតនេះ ​ប្រធានា​ធិបតី​ដូ​ណាល់ត្រាំ​បាន​អញ្ជើញ​សម្ដេច​នាយករដ្ឋ​មន្ត្រី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​សហ​រដ្ឋ​អាមេរិក​នៅសហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០២០ ខាងមុខ។

ដោយសារ​អា​មេរិក​ជាដៃ​គូ​យុទ្ធសាស្ត្ររ​បស់​អា​ស៊ានដូ​ច្នេះស​ម្ដេច​បាន​មា​នប្រសាស​ន៍ថា​សម្ដេច​គាំ​ទ្រ​គំនិត​ផ្ដួច​ផ្ដើម​របស់​ប្រធានាធិបតី ដូណាល់​ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក ដែលជា​កិច្ច​ប្រជុំ​ពិសេស។

ឆ្នាំ២០១០ បានធ្វើម្ដងរួចមកហើយៗនៅទីក្រុងញូយ៉កក្នុងឆ្នាំ២០២០នោះ កម្ពុជាគាំទ្រកិច្ច​ប្រជុំ​នេះ​ដោ​យសា​រអា​មេរិ​កជា​ដៃគូយុទ្ធ​សាស្ត្ររបស់អា​ស៊ាន ព្រោះថាអា​ស៊ា​ន​និ​ង​សហរដ្ឋអា​មេរិ​ក​មា​ន​កិ​ច្ច​ស​ហ​ប្រ​តិបត្តិការ​ជា​ច្រើន​វិស័យ​​​​កំពុងដើម្បីផលប្រ​យោជន៍​ទាំង​សងខា​ង។​សម្ដេ​ច​ថាក្នុងប​ញ្ហា​នេះ ​ស​ម្ដេ​ច​នឹ​ងពិភាក្សា​ជាមួ​យមេ​ដឹ​កនាំអា​ស៊ាន​ដទៃ​​ទៀត​ដើម្បី​គាំទ្រ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ សម្រាប់​ការចូល​កិច្ច​ប្រជុំ​នៅពេ​លខា​ង​មុខ​នេះ ដូច្នេះ​គោល​ជំហរ​របស់​សម្ដេច​គឺ​ច្បាស់​លាស់​គាំទ្រ​ធ្វើយ៉ាងណាឱ្យ​ដៃគូ​យុទ្ធ​សាស្ត្រ​អាស៊ា​នស​ហ​រដ្ឋអាមេរិក​នេះបន្ត​រីក​ចម្រើន បន្តផ្ដល់ផល​ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្តេចក៏បានជំរាបឯកអគ្គរដ្ឋទូតផងដែរថា សម្តេចនឹងធ្វើ​លិខិ​ត​ឆ្លើយ​តបវិញ ទៅ​នឹង​លិខិត​របស់ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ ដែលបាន​សរសេរ​ដោយ​ផ្ទាល់​ដៃ​ផ្ញើ​ជូន​សម្តេច​នៅ​ពេល​នេះ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;