ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ប្រែប្រួលឬយ៉ាងណា?

  • 2019-12-09 01:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៩ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ដែលបាន​គ្រប​ដណ្តប់​លើ​កម្ពុជា​នោះ នឹង​ចុះថមថយ​ដោយ​រំកិល​ឡើង​លើ​ទៅជាលំដាប់។ ស្ថានភាព​បែបនេះ ធ្វើឱ្យ​ធាតុ​អាកាស​នៅ​កម្ពុជា ចាប់ពីថ្ងៃទី១០-១៣ ខែធ្នូ ឆ្នាំ​២០១៩៖

១. ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌល​គិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មានពី ១៧-១៩ អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៤-២៦​អង្សារសេ។

២. ខេត្ត​បន្ទាយមានជ័យ សៀមរាប បាត់​ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និង​ខេត្ត​កោះកុង ​សីតុណ្ហភាព​អប្បបរមា មានពី ១៩-២១អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៥-២៧អង្សារសេ។

៣. ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា មានពី ២០-២២អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៧-២៩ អង្សារសេ។

៤. ខេត្ត​តាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា មានពី ២២-២៤ អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៨-៣០ អង្សារសេ។

-ចាប់ពី​ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ​២០១៩៖

១. បណ្តាខេត្ត​នៅជាប់ក្បែរតំបន់ជួរភ្នំដងរែក និង​ខ្ពង់រាប សីតុណ្ហភាព​អប្បបរមា មានពី ២១-២៣អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣១អង្សារសេ។

២. បណ្តា​ខេត្ត​នៅតំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា មានពី ២២-២៥អង្សារសេ និង​សីតុណ្ហភាព​អតិបរមា មានពី ២៩-៣២អង្សារសេ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;